25.3 C
Cambodia
Friday, December 4, 2020

អត្ថប្រយោជន៍នៃការជិះកង់ និងការរត់

- Advertisement -

ជាទូទៅការរត់ជួយដុតបំផ្លាញជាតិខ្លាញ់មិនល្អ និងកាឡូរីដែលមាននៅក្នុងខ្លួនរបស់អ្នកច្រើនជាងការជិះកង់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ ការរត់ក៏មានផលប៉ះពាល់ខ្លាំងលើសាច់ដុំ និងសន្លាក់ដៃជើងរបស់អ្នក។ ដូច្នេះ តើមានវិធីសាស្រ្តហាត់ប្រាណបែបណាដែលជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នក?

ថ្ងៃនេះយើងខ្ញុំសូមដកស្រង់ចំនុចសំខាន់ៗអំពីអត្ថប្រយោជន៍នៃការជិះកង់ និងការរត់ដែលមានដូចការបង្ហាញខាងក្រោម៖

១. ពង្រឹងសុខភាពបេះដូង និងសរសៃឈាម

ប្រសិនបើអ្នកនិយាយអំពីសុខភាព ទាំងការរត់ និងការជិះកង់សុទ្ធសឹងតែមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូង និងសរសៃឈាមដូចគ្នា។ កាលណារាង្គកាយរបស់អ្នកមានសកម្មភាព ហើយដំណើរការល្អជាប្រចាំ មានន័យថា ចង្វាក់បេះដូងរបស់អ្នកមានចលនាដើរបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយឲ្យបេះដូងស្រូបយកអុកសុីសែនចូលទៅក្នុងខ្លួនរបស់អ្នកបានគ្រប់គ្រាន់បន្តែមទៀត។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចូលចិត្តរត់ ឬក៏ជិះកង់ជារៀងរាល់ថ្ងៃ អ្នកត្រូវកំណត់ពេលវេលាច្បាស់លាស់ និងគោលដៅរបស់អ្នកដែលមិនលើសពី ៦០ នាទីក្នុងមួយថ្ងៃ ទើបសុខភាពបេះដូង និងសរសៃឈាមរបស់អ្នកដំណើរការល្អប្រសើរ។

២. ដុតបំផ្លាញកាឡូរី

ចំនួនកាឡូរីដែលត្រូវបានដុតបំផ្លាញនៅពេលដែលអ្នកកំពុងហាត់ប្រាណ គឺអាស្រ័យលើអាំងតង់ស៊ីតេ និងរយ:ពេលដែលអ្នកបានចំណាយពេលធ្វើ ហើយជាទូទៅការរត់អាចដុតបំផ្លាញកាឡូរីបានច្រើនជាងការជិះកង់​ ពីព្រោះអ្នកបានប្រើប្រាស់សាច់ដុំច្រើនជាងការជិះកង់។ យ៉ាងណាមិញ អ្នកអាចចំណាយពេលវេលាជិះកង់បានយូរ និងលឿនជាងការរត់ ប៉ុន្តែមនុស្សគ្រប់រូបមានទម្លាប់ និងចំណង់ចំណូលចិត្តខុសៗគ្នា អ្វីដែលសំខាន់នោះ គឺអ្នកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីឲ្យដឹងថា អ្នកគួរដុតបំផ្លាញកាឡូរីតាមវិធីមួយណា ហើយត្រូវចំណាយពេលប៉ុន្មាននាទី ឬ ប៉ុន្មានម៉ោងក្នុងការធ្វើលំហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អសម្រាប់ខ្លួនអ្នកផ្ទាល់។

៣. ជួយពង្រឹង និងបង្កើនសាច់ដុំ

ការជិះកង់ជួយបង្កើនសាច់ដុំជើង ពីព្រោះអំឡុងពេលដែលអ្នកកំពុងជិះកង់ អ្នកប្រឹងធ្វើចលនាដើម្បីរុញ ច្រានឈ្នាន់ជើងទៅមុខ។ ផ្ទុយទៅវិញ ការរត់មិនអាចជួយបង្កើនសាច់ដុំជើងបានច្រើននោះទេ ប៉ុន្តែវាជួយពង្រឹង​​សាច់ដុំជើងឲ្យរឹងមាំ។ យោងទៅតាមការសិក្សាមួយបានរកឃើញថា ការហាត់ប្រាណ ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍ មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសាច់ដុំឲ្យបានល្អ។ ម្យ៉ាងទៀត ការរត់យឺតៗជួយអ្នកឲ្យមានរូបរាងស្រស់ស្អាត និងសង្ហាផងដែរ។

៤. ជួយដល់ការសម្រកទម្ងន់

ការលើសទម្ងន់ពិតជាបញ្ហាដ៏ធំមួយដែលមនុស្សគ្រប់រូបបានជួបប្រទះ ដោយសារតែពួកគេចូលចិត្តបរិភោគចំណីអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងស្ករច្រើន ហើយពុំសូវធ្វើលំហាត់ប្រាណក្រោយពីទទួលទានអាហារដែលងាយធ្វើឲ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។​ ដើម្បីសម្រកទម្ងន់ឲ្យកាន់តែមានប្រសិទ្ធភាព អ្នកត្រូវកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ និងមានតុល្យភាព។ អ្នកប្រហែលជាអាចសម្រកទម្ងន់បានលឿនដោយការរត់ ប៉ុន្តែប្រសិនបើអ្នកជិះកង់ក្នុងរយៈពេលយូរ ការបាត់បង់កាឡូរីអាចនឹងលើសជាងការរត់។ សក្តានុពលនៃការសម្រកទម្ងន់ដោយការរត់ ឬក៏ជិះកង់អាស្រ័យលើពេលវេលាដែលអ្នកកំណត់ច្បាស់លាស់ ហើយបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ប៉ុន្តែវាគួបផ្សំនឹងទម្លាប់ល្អៗប្រចាំថ្ងៃរបស់អ្នកផងដែរ។ ការសិក្សាជាច្រើនបានរកឃើញថា ការធ្វើលំហាត់ប្រាណដូចជា ការជិះកង់ និងការរត់ធ្វើឲ្យអ្នកមានចំណង់ឃ្លានអាហារ ដោយបរិភោគអាហារបានច្រើន ជាពិសេសចំពោះបុរសវ័យក្មេង។ សរុបសេចក្តីមក រាល់ការធ្វើលំហាត់ប្រាណសុទ្ធសឹងតែមានគុណប្រយោជន៍ចំពោះសុខភាព។ ម្យ៉ាវិញទៀត អ្នកគួរតែធ្វើការប្រឹក្សា និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត និងអ្នកបង្ហាត់បង្រៀនផ្នែកកីឡាបែបរាង្គកាយបន្ថែមទៀត ប្រសិនបើអ្នកមានគោលដៅច្បាស់លាស់ក្នុងការសម្រកទម្ងន់។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។