23.8 C
Cambodia
Wednesday, July 28, 2021

គន្លឹះ និងជំនាញជិះកង់មូលដ្ឋាន

- Advertisement -

វាជាការពិតណាស់ នៅពេលអ្នករៀនជិះកង់ដំបូង ហើយកង់របស់អ្នកមានតែកង់ពីរ ខាងមុខ និងខាងក្រោយដែលជំរុញឲ្យអ្នកជិះឆ្ពោះទៅមុខតាមរយៈឈ្នាន់បាន។ អ្នកគ្រាន់តែប្រើប្រាស់គន្លឹះ និងជំនាញជិះកង់មូលដ្ឋានទាំងនេះ អ្នកនឹងទទួលបានការកោតសរសើរពីមិត្តភក្តិជុំវិញខ្លួនអ្នក។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបង្កើនបទពិសោធន៍នៃការជិះកង់បន្តែមទៀត។

គន្លឹះ និងជំនាញជិះកង់មូលដ្ឋានមានដូចខាងក្រោម៖

១. ការសម្គាល់ និងប្រើប្រាស់ឧបករណ៍កង់

ឧបករណ៍ខាងមុខដែលមានទីតាំងនៅជិតឈ្នាន់ខាងស្តាំរបស់អ្នកត្រូវបានប្រើប្រាស់ដើម្បីធ្វើការផ្លាស់ប្តូរលេខ។ ឧទាហរណ៍នៅពេលអ្នកជិះឡើងភ្នំ អ្នកត្រូវតែប្រើ Gears ដើម្បីបង្កើនល្បឿនទើបអាចឡើងភ្នំបាន ហើយឧបករណ៍ប្តូរលេខនេះធ្វើប្រតិបត្តិការផ្លាស់ប្តូរលេខនៅផ្នែកខាងស្តាំ ឬ ឆ្វេងដៃរបស់អ្នក។

២. ការផ្តាស់ប្តូរផែន និងការរៀបចំទុកជាមុន

អ្នកត្រូវតែមើលសណ្ឋានដី ពេលណាអ្នកគួរតែផ្លាស់ប្តូរលេខ ហើយមុនពេលជិតឡើងភ្នំ អ្នកត្រូវតែប្តូរលេខចុះជាមុន រួចហើយដំឡើងល្បឿន។ ពេលអ្នកធ្វើដូច្នេះ កង់របស់អ្នកនឹងមានសន្ទុះខ្លាំង! ម្យ៉ាងទៀត ប្រសិនបើមានការរងចាំយូរពេក វានឹងធ្វើឲ្យបាត់បង់សន្ទុះ និងដាក់សម្ពាធលើខ្សែច្រវ៉ាក់ដែលធ្វើឲ្យពិបាកដល់ដំណើរការនៃការជិះ។

៣. វិធីសាស្រ្តរៀនចាប់ហ្វ្រាំង

ក្បួនទី ១ នៃការចាប់ហ្វ្រាំងគឺត្រូវប្រើហ្វ្រាំងទាំងសងខាង ឬ តែម្ខាងដោយអាស្រ័យលើសណ្ថានភាព។ ហ្វ្រាំងខាងមុខមានទីតាំងនៅខាងឆ្វេង និងហ្វ្រាំងខាងក្រោយមានទីតាំងនៅខាងស្តាំ ហើយដើម្បីចាប់ហ្វ្រាំងដោយសុវត្ថិភាព ចូរចាប់ហ្វ្រាំងទាំងពីរបន្តិចម្តងៗរហូតដល់ល្បឿនមានការថយចុះ ទើបអាចឈប់បាន។ ការចាប់ហ្វ្រាំងខាងក្រោយតែម្ខាងបន្តិចម្តងៗជួយឲ្យកង់អ្នកមានលំនឹងល្អ ដូចគ្នានឹងការត្រៀមលក្ខណៈដែរ។ និយាយរួមទៅសូមបន្ថយល្បឿនជាមុនសិន មុននឹងឈប់។

៤. ការក្រឡេកមើលក្រោយ

នៅពេលដែលអ្នកបត់ សូមក្រឡេកមើលជំុវិញខ្លួនរបស់អ្នក កន្លែងណាដែលអ្នកចង់បត់ ជាជាងបត់ពាក់កណ្តាលផ្លូវដោយមិនបានមើលក្រោយបន្តិចសោះ។ ប្រសិនបើអ្នកជិះកាច់ជ្រុងផ្លូវ សូមអ្នកបន្ថយល្បឿន បន្ទាប់មកចាប់ហ្វ្រាំងមុនពេលបត់ ប្រសើរជាងមិនបានចាប់ហ្រ្វាំងបត់ដែលបណ្តាលឲ្យគ្រោះថ្នាក់ជាយថាហេតុ។

៥. ចូររៀនពីកង់របស់អ្នក មិនមែនរៀនពីអ្នកទេ

នៅពេលដែលអ្នកឈានដល់ការបត់ទៅផ្លូវម្ខាងក្នុងពេលតែមួយ ចូររក្សាខ្លួនរបស់អ្នកឲ្យត្រង់ ហើយនឹងព្យាយាមស្វែងយល់ពីកង់ និងដំណើរការនៃការជិះ ទើបល្អប្រសើរ។

៦. ការជិះសម្របខ្លួនសម្រាប់តំបន់ភ្នំ

នៅពេលដែលអ្នកកំពុងអង្គុយលើកែបអំឡុងពេលជិះ ហើយសណ្ឋានដីមានលក្ខណៈចោត អ្នកត្រូវតែអង្គុយឆ្ពោះទៅផ្នែកខាងក្រោយនៃកែប ដើម្បីរក្សាលំនឹង និងទប់ការអូសគូទរបស់អ្នកចេញពីកង់។ ធ្វើដូច្នេះគឺដើម្បីដាក់សម្ពាធលើកង់ខាងក្រោយរបស់អ្នកឲ្យមានកម្លាំងខ្លាំងជាងមុន។

៧. ធ្វើឲ្យរលោងនៅលើឈ្នាន់ ដើម្បីងាយស្រួលជិះ

នៅពេលដែលអ្នកកំពុងជិះលើផ្លូវលំបាក ចូរជូតភក់ ឬក៏ភាពកង្វក់លើជើងរបស់អ្នក។ ធ្វើដូច្នេះ វាអាចជួយអ្នកប្រើប្រាស់កម្លាំងពេញលេញ ហើយកាន់តែមានប្រសិទ្ធភាពថែមទៀត។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរទិញកង់ប្រភេទណា?

មុនពេលអ្នកទិញ សូមពិចារណាលើកត្តាមួយចំនួនដូចជា ប្រភេទកង់ដែលសមនឹងជិះ និងប្រភេទកង់ដែលរឹងមាំ ហើយជិះលឿនរហ័ស។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។