23.8 C
Cambodia
Wednesday, July 28, 2021

គន្លឹះមូលដ្នានសម្រាប់ការថែរក្សាកង់របស់អ្នក

- Advertisement -

ការជិះកង់ជាផ្នែកមួយនៃសុខភាពរបស់អ្នក ពីព្រោះវាបានជួយសម្រួលដល់កាយសម្បទា សរសៃឈាម និងចង្វាក់បេះដូង ព្រមទាំងបានបណ្ដេញជាតិពុលពីសារពាង្គកាយតាមរយ:ការបញ្ចេញញើស ដូច្នេះមនុស្សមួយចំនួនបានប្រើប្រាស់កង់ជាមធ្យោបាយសម្រាប់ការធ្វើដំណើរ។  រីឯអ្នកខ្លះទៀតប្រើប្រាស់វាសម្រាប់ការហាត់ប្រាណ ការកំសាន្ត ឬក៏កីឡាប្រកួតប្រជែងផ្សេងៗ។ ម្យ៉ាងទៀត កង់របស់អ្នកហាក់បីដូចជាមិត្តសម្លាញ់ដែលតែងតែជួយផ្តល់អត្តប្រយោជន៍ដល់អ្នក។ ទាំងអស់នោះហើយដែលជំរុញចិត្តរបស់អ្នកឲ្យព្យាយាមថែរក្សាកង់ឲ្យបានស្អាត។

គន្លឹះមូលដ្នានសម្រាប់ការថែរក្សាកង់មានដូចខាងក្រោម៖

១. ការថែរក្សាកង់បានល្អជួយឲ្យកង់ធន់ និងប្រើប្រាស់បានយូរ

អ្នកត្រូវប្រាកដថាវាមិនខូច ឬក៏មិនមានឧបសគ្គពេលធ្វើដំណើរទៅទីកន្លែងផ្សេងៗ ហើយកង់ដែលត្រូវបានថែរក្សាដោយយកចិត្តទុកដាក់នឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយនៅពេលធ្វើដំណើរម្តងៗ។ ម្យ៉ាងទៀត ការជិះកង់ដែលមានសោភ័ណភាពល្អ ប្រាកដជាធ្វើឲ្យអ្នកមានសេចក្តីរីករាយ ទោះបីជាអ្នកកំពុងធ្វើដំណើរលើផ្លូវលំបាកក៏ដោយ។

២. គន្លឹះជួយក្នុងការថែរក្សាកង់របស់អ្នកឲ្យកាន់តែប្រសើរជាងមុន

ជាដំបូង ដើម្បីងាយស្រួលបំផុតដែលអ្នកអាចធ្វើបានសម្រាប់កង់របស់អ្នកគឺត្រូវប្រាកដថាអ្នកសម្អាតវាឲ្យបានទៀងទាត់។ ជាធម្មតា អ្នកអាចលាងសម្អាតកង់ដោយជូត ឬក៏លាងវាដោយប្រើទឹក និងសាប៊ូ  ពីព្រោះវាមានសារធាតុជួយកម្ចាត់ជាតិប្រឡាក់ និងការច្រេះបានផងដែរ។ ម្យ៉ាងវិញទៀត អ្នកគួរប្រើឧបករណ៍មួយចំនួនក្នុងការជួយដល់ការសម្អាតកង់ដូចជា ម៉ូទ័រទឹកសម្រាប់បាញ់ ច្រាស់តូច និងធំ ក្រណាត់ស្អាត ទឹកស្អាត សាប៊ូ បុ៉ងលាងចាន ច្រាសដុសធ្មេញ ឬ ជក់ដើម្បីសម្អាតច្រវ៉ាក់ ពីព្រោះវាមានសរសៃតូចៗដែលអាចចូលទៅសម្អាតក្នុងច្រវ៉ាក់ដោយមានភាពងាយស្រួល។ អ្នកគប្បីសម្អាតវាឲ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ ប្រសិនបើអ្នកប្រើប្រាស់កង់ជាញឹកញាប់។ វិធីសាស្រ្តទាំងនេះគឺដើម្បីថែរក្សាសោភ័ណភាពរបស់កង់ និងធានាថា ធន់មិនច្រះចាប់។ ចំពោះការសម្អាតសំបកកង់វិញក៏មានសារៈសំខាន់ដែរ។ អ្នកត្រូវដោះសំបកកង់ចេញ ហើយធ្វើការពិនិត្យមើលវា ក្រែងមានការធ្លុះ ឬក៏រហែកត្រង់ចំនុចណាមួយ។ ចូរជូតវាជាមួយក្រណាត់ស្ងួត ហើយសម្អាតដោយយកកំទេចកំទីដូចជាគ្រួស ស្មៅ ឬ ភក់បើមាន។ ម្យ៉ាងទៀត ប្រើក្រណាត់សើមដើម្បីសម្អាត បន្ទាប់មកយកម៉ូទ័រទឹកបាញ់លាងសម្អាត និងជូតផ្នែកផ្សេងៗនៃសំបកកង់។

៣. ត្រូវប្រាកដថាសំបកកង់របស់អ្នកត្រូវបានបញ្ចូលខ្យល់សមល្មម

ប្រភេទសំបកកង់នីមួយៗត្រូវការបរិមាណខ្យល់ប្រើប្រាស់ក្នុងបរិមាណខ្យល់ដែលសមនិងសម្ពាតខាងក្រៅ ហើយជាធម្មតាស្ថិតនៅផ្នែកម្ខាងនៃសំបកកង់។ ចូរពិនិត្យមើលសំបកកង់របស់អ្នកឲ្យបានទៀងទាត់ជាពិសេសរាល់ពេលដែលអ្នកជិះកង់គឺជាកត្តាចាំបាច់។

៤. លាបប្រេងរំអិលសម្រាប់កង់របស់អ្នក

កង់របស់អ្នកពិតជាត្រូវការប្រេងរំអិលជាប្រចាំដើម្បីដំណើរការឲ្យបានល្អប្រសើរ។ ប្រេងរំអិលការពារពីការកកិតហួសហេតុដែលបណ្តាលមកពីផ្នែកខ្លះៗនៃកង់ដែលមានភាពស្ងួត និងច្រះចាប់។ អ្នកអាចប្រើ ឬក៏ជ្រើសរើសប្រេងរំអិលដែលសមនឹងប្រភេទកង់ តាមរយះការសាកសួរមិត្តភក្តិ ឬ ហាងលក់កង់ដែលអ្នកបានទិញ។ អ្នកត្រូវប្រុងប្រយ័ត្នកុំប្រើប្រាស់ប្រេងរំអិលហួសហេតុពេក ពីព្រោះការប្រើប្រាស់លើសកម្រិតអាចនាំឲ្យខ្ជះខ្ជាយ កខ្វក់ ឬ ហៀរប្រឡាក់។ ចូរជូតសម្អាតប្រេងរំអិលណាដែលលើស ដោយប្រើប្រាស់ក្រណាត់ស្ងួតស្អាត។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបាញ់ប្រេងរំអិលស្តើងពេកវានឹងឆាប់ស្ងួត និងគ្មានសំណើមដល់ផ្នែកផ្សេងៗទៀត។ ដូច្នេះត្រូវប្រាកដថាដាក់បរិមាណប្រេងរំអិលឲ្យបានត្រឹមត្រូវ និងសមល្មម។

ខាងក្រោមនេះជាផ្នែកសំខាន់មួយចំនួនរបស់កង់ដែលត្រូវដុសសម្អាត៖

  • ចង្វាក់
  • ហ្វ្រាំងដៃ (ទាំងមុខ និងក្រោយ)
  • ឈ្នាន់
  • តួកង់

៥. ពិនិត្យមើលហ្វ្រាំងកង់របស់អ្នកមុនចេញដំណើរ

ហ្វ្រាំងកង់ពិតជាមានសារៈសំខាន់សម្រាប់សុវត្ថិភាពរបស់អ្នកខ្លាំងណាស់។ ដូច្នេះអ្នកត្រូវធ្វើការយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានល្អ មុនពេលអ្នកប្រើប្រាស់កង់ពេលចេញដំណើរទៅកន្លែងផ្សេងៗ។ ដំបូងពិនិត្យមើលបន្ទះហ្វ្រាំង ហើយធានាថាពួកវាមិនខូច ឬ មិនសូវល្អត្រង់ចំនុចណា។ ចូរពិនិត្យមើលខ្សែហ្វ្រាំងដោយប្រាកដថាអ្នកអាចច្របាច់លើចំណុចទាញហ្វ្រាំងបានត្រឹមត្រូវ ដោយប្រាកដបន្តែមទៀតថាចំណុចទាញហ្វ្រាំងមិនរលុងឡើយ។

៦. ពិនិត្យមើលសំបកកង់ និងកង់

កង់ដែលបានថែរក្សាយ៉ាងល្អមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ដោយមានភាពរលូនទៅមុខប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ។ អ្នកអាចពិនិត្យមើលថា តើកង់វិលលឿន មិនមានភាពទាក់ ឬ ស្អិតពេលកំពុងជិះ ពីព្រោះបើមិនបានត្រួតពិនិត្យជាមុនទេ ពេលធ្វើដំំណើរវានឹងបង្កបញ្ហាដល់អ្នកជាមិនខាន។ ម្យ៉ាងទៀត ប្រសិនបើអ្នកមានអារម្មណ៍ថា កង់របស់អ្នកខុសប្រក្រតី ឬក៏មិនផ្ដល់ភាពងាយស្រួលដល់ការជិះទេ អ្នកត្រូវយកវាទៅឲ្យអ្នកជំនាញដែលជាជាងជួសជុលកង់ពិនិត្យមើល។ វិធីសាស្រ្តល្អបំផុតដើម្បីថែរក្សាកង់របស់អ្នកគឺសម្អាត និងត្រួតពិនិត្យឲ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើទៅបាន។ ការត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងទៀងទាត់ជួយដោះស្រាយបញ្ហា ហើយអាចការពារពីការខូចខាត និងគ្រោះថ្នាក់ជាយថាហេតុ។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរទិញកង់ប្រភេទណា?

មុនពេលអ្នកទិញ សូមពិចារណាលើកត្តាមួយចំនួនដូចជា ប្រភេទកង់ដែលសមនឹងជិះ និងប្រភេទកង់ដែលរឹងមាំ ហើយជិះលឿនរហ័ស។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។