25.3 C
Cambodia
Friday, December 4, 2020

ការណែនាំអំពីរបៀបសម្អាតកង់

- Advertisement -

វិធីសាស្រ្តនៃការសម្អាតកង់មានច្រើនរបៀប ជាពិសេសសម្ភារ:ប្រើប្រាស់ គឺជារបស់របរសំខាន់ក្នុងការលាងសម្អាតកង់ឲ្យស្អាត ដូច្នេះអ្នកនឹងត្រូវការសម្ភារ:ប្រើប្រាស់ទាំងនោះជាប្រចាំថ្ងៃ។

សម្ភារ:ប្រើប្រាស់ និងវិធីសាស្រ្តមួយចំនួនដែលអ្នកត្រូវការនោះមានដូចជា៖

១. ខោអាវយឺតចាស់ៗ​​ ឬ​ ក្រណាត់
២. ច្រាស់ដុសកង់
៣. ធុងទឹកដែលមានទឹកសាប៊ូ
៤. ទឹកស្អាតសម្រាប់លាងជម្រះ
៥. ម៉ាស៊ីនបាញ់សម្អាតកង់

របៀបនៃការលាងសម្អាត

១. ខ្សែច្រវ៉ាក់

ចូរប្រើឧបករណ៍លើកកង់ដើម្បីងាយស្រួលបង្វិលកង់​ នៅពេលអ្នកលើកកង់របស់អ្នកដាក់លើឧបករណ៍លាងកង់រួចរាល់ហើយ អ្នកអាចចាប់ផ្តើមបាញ់ទឹកចេញ ពី ១ ទៅ ៥ នាទីដើម្បីឲ្យទឹកហូរជ្រៀបតាមផ្នែកនៃច្រវ៉ាក់កង់។ បន្ទាប់មកអ្នកអាចលាងសម្អាតជាមួយសាប៊ូបាន ហើយនៅពេលធ្វើរួច អ្នកអាចលាងជម្រះដោយទឹកបានដោយងាយស្រួល។

២. ម៉ាញ៉ុង

អ្នកអាចប្រើច្រាស់ដុសធ្មេញដើម្បីលាងសម្អាតចូលទៅក្នុងប្រហោងតូចនីមួយៗ បន្ទាប់មកលាងជម្រះជាមួយទឹក ហើយធ្វើម្តងទៀត ប្រសិនបើអ្នកនៅតែឃើញមានស្នាមប្រឡាក់ជាប់។ បន្ទាប់មកទៀតអ្នកអាចយកវាមកជ្រលក់ទឹកសាប៊ូ ពេលធ្វើរួចហើយអ្នកអាចដាក់លើកាសែតកំុឲ្យប្រឡាក់ រួចជូតឲ្យស្អាត និងលាងជម្រះចេញ។ ម្យ៉ាងទៀតប្រសិនបើអ្នកមើលទៅហាក់បីដូចជាអត់ទាន់ស្អាត ចូរធ្វើម្តងទៀតបើចាំបាច់។

៣. តួកង់

ចូរជ្រលក់អេប៉ុងទន់ស្អាតចូលក្នុងធុងរបស់អ្នក បន្ទាប់មកទៀតពេលសាប៊ូនៅលើតួកង់គ្រប់ចំនុចហើយ អ្នកអាចលាងសម្អាតពីខាងមុខទៅខាងក្រោយ រួចលាងជម្រះចេញជាការស្រេច។

៤. សំបកកង់ និងកាំកង់

យើងខ្ញំុសូមណែនាំឲ្យអ្នកដុសស្រាលៗសម្រាប់សំបកកង់ និងកាំកង់ ដូច្នេះអ្នកអាចដុសចូលទៅខាងក្នុងគ្រប់សព្វទីកន្លែង។

៥. វិធីសាស្រ្តសម្អាតលើកចុងក្រោយ

ពេលធ្វើការសម្អាតកង់រួចហើយ សូមពិនិត្យមើលដើម្បីឲ្យប្រាកដថាខ្សែភ្លើងដំណើរការដោយរលូន បន្ទាប់មកអ្នកអាចជូតដោយក្រណាត់ស្ងួតស្អាត ឬក៏ទុកឲ្យស្ងួតទឹកដោយដាក់នៅខាងក្រោមពន្លឺព្រះអាទិត្យក៏បានដែរ។ យើងខ្ញុំសូមបង្ហាញវីដេអូខ្លីមួយក្នុងការសម្អាតកង់ងាយៗជាភាសារខ្មែរ៖ https://www.youtube.com/watch?v=thuAaqE9th4

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។