34.7 C
Cambodia
Monday, March 20, 2023

ហេតុផល ៨ យ៉ាងដែលមនុស្សគ្រប់រូបគួរជិះកង់ទៅធ្វើការ

- Advertisement -

ការជិះកង់ទៅធ្វើការ ផ្តល់អត្ថប្រយោជន៍ជាច្រើនដែលយើងមិននឹកស្មានដល់។ អត្តបទខាងក្រោមនេះេយីងនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យកាន់តែច្បាស់បន្តែមទៀត នូវហេតុផល ៨ យ៉ាងដែលយើងគួរតែជិះកង់ទៅធ្វើការ ជាជាងការប្រើប្រាស់ទោចក្រយានយន្តដែលមានការចំណាយថវិការច្រើន ដូចជាការចំណាយលើប្រេងសាំង ឬប្រេងម៉ាសូតជាដើម។

ខាងក្រោមនេះ គឺជាចំនុចសំខាន់ៗដែលមនុស្សគ្រប់រូបគួរជិះកង់ទៅធ្វើការ៖

១. ផ្តល់ភាពសប្បាយរីករាយ

បើអ្នកសាកល្បងរំលឹកនូវការចង់ចាំសប្បាយៗ និងអនុស្សាវរីយក្នុងការជិះកង់កាលពីវ័យកុមារ ខ្ញុំជឿជាក់ថាក្នុងអំឡុងពេលនោះ អ្នកមិនបានខ្វល់ខ្វាយច្រើនអំពីបញ្ហានានាដែលកើតមាននៅក្នុងជីវិត ដូចជាការសិក្សា ការធ្វើការងារ ឬជីវភាពប្រចាំថ្ងៃរបស់អ្នកឡើយ ហើយជាពេលវេលាមួយដែលអ្នកតែងតែសង្ឈឹមថានឹងបានត្រលប់ទៅវិញម្តងទៀត ដើម្បីបំបាត់ភាពកង្វល់ដែលអ្នកកំពុងជួបប្រទះសព្វថ្ងៃនេះ។ ហេតុដូច្នេះ វាបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ទោះបីជាអ្នកមានភាពលំបាកក្នុងការសិក្សា ឬការងារក្តី តែការជិះកង់ទៅធ្វើការ ឬទៅទីកន្លែងណាដែលអ្នកចង់ទៅ អាចជាចំណែកចូលរួមដ៏សំខាន់មួយដែលអាចធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍ធូរស្រាល និងមានភាពសប្បាយរីករាយ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ប្រសិនអ្នកចំណាយពេលជិះកង់ជុំគ្នាជាមួយក្រុមគ្រួសារ មិត្តរួមការងារ​ ឬមនុស្សជាទីស្រលាញ់របស់អ្នក វារឹតតែបង្ករឲ្យមានបរិយាកាសសប្បាយរីករាយបន្តែមទៀត ព្រោះថាអ្នកមានពេលវេលាដ៏រីករាយជាមួយនឹងការជជែកពិភាក្សា ការចែករំលែកនូវរឿងរ៉ាវល្អៗ ឬចំណេះដឹងផ្សេងៗ ហើយបង្កើននូវទំនាក់ទំនង និងបង្កើតមិត្តភាពជាមួយនឹងមនុស្សជុំវិញកាន់តែច្រើនឡើងបន្ថែមទៀត។

២. ជួយពង្រឹងកាយសម្បទាឲ្យកាន់តែរឹងមាំ

តើអ្នកដឹងទេថា​ ការជិះកង់ទៅធ្វើការ ឬទៅកន្លែងណាមួយនោះ ពិតជាផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើនទៅដល់សុខភាព ព្រោះថាការជិះកង់បានជួយដុតបំផ្លាញនូវជាតិខ្លាញ់ កាឡូរី​នៅក្នុងខ្លួន មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យមានភាពប្រសើរឡើងនូវកាយសម្បទាបេះដូង កាត់បន្ថយជម្ងឺដាច់សរសៃឈាម បង្ការពីការឡើងសម្ពាធឈាមខ្ពស់ បង្កើនថាមពល និងបង្កើតកម្លំាងសាច់ដុំ និងជួយកាត់បន្ថយការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត។

៣. កាត់បន្តយភាពតានតឹង

ជិះកង់ទៅធ្វើការធ្វើឲ្យអ្នកសប្បាយរីករាយ ជំរុញទំនុកចិត្តលើខ្លួនឯង និងធ្វើឲ្យអារម្មណ៍ល្អប្រសើរ ហើយការជិះកង់ទៅធ្វើការរាល់ថ្ងៃពិតជាអាចផ្លាស់ប្តូរនូវទម្លាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នក។ ការសិក្សាជាច្រើនបានបង្ហាញថា ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃអាចកាត់បន្តយភាពតានតឹង បន្ថយរោគសញានៃជំងឺធ្លាក់ទឹកចិត្ត ធ្វើឲ្យគេងលក់ស្កប់ស្កល់ និងកាត់បន្ថយការថប់បារម្ភ និងភាពស្រ្តេសពីមជ្ឈដ្ឋានជុំវិញ។

៤. បង្កើនថាមពលខួរក្បាល

ជិះកង់ទៅធ្វើការ ជួយបង្កើនការចង់ចាំ និងធ្វើឲ្យអ្នកឆ្លាតរហ័សរហួនជាងមុន។ ការស្រាវជ្រាវបានបញ្ជាក់បន្ថែមទៀតថា ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃអាចទប់ស្កាត់នូវការថយចុះនៃការចង់ចាំ និងជំនួយដល់ការរីកលូតលាស់ទូទៅនៃប្រព័ន្ធខួរក្បាល។

៥. កាត់បន្ថយការចំណាយ

ការជិះកង់ទៅធ្វើការ ជួយកាត់បន្ថយនូវការចំណាយមួយផ្នែកធំក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ អ្នកពុំចាំបាច់ចំណាយប្រាក់កាក់ទៅលើប្រេងសាំង ប្រេងម៉ាស៊ីន ឬបង់ថ្លៃសេវាជួសជុល ឬថែទាំផ្សេងៗ។ ដូច្នេះ វាមិនត្រឹមតែសន្សំសំចៃថវិការបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើននូវចំណូលរបស់អ្នកថែមទៀត។

៦. ការពារបរិស្ថានពីផ្សែងពុល

ការបើកបរយានយន្ត និងវិស័យដឹកជញ្ជូនមានការកើនឡើងជាលំដាប់ ជាកត្តានៃការបំភាយឧស្ម័ន និងផ្សែងពុលចេញពីរថយន្តដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ នេះជាហេតុផលដ៏សំខាន់មួយ ដែលអ្នកគួរងាកមកមើលការប្រើប្រាស់មធ្យោបាយជិះកង់ជំនួសយានយន្តវិញ ព្រោះវាមិនត្រឹមតែជួយឲ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ តែវាបានជួយកាត់បន្ថយផ្សែងពុល និងមិនបង្អាក់នូវខ្យល់បរិសុទ្ធដែលមានតាមដងផ្លូវ។

៧. ផ្តល់ភាពងាយស្រួល

ការយល់ច្រឡំទូទៅដ៏ធំមួយអំពីការជិះកង់​ទៅធ្វើការ ដោយពួកគេយល់ថា ត្រូវចំណាយពេលយូរ និងគ្មានភាពងាយស្រួល ប៉ុន្តែអ្នកបានមើលរំលងនូវចំណុចអវិជ្ជមានមួយចំនួនដូចជា ការចំណាយពេល ១០ ទៅ​ ១៥នាទី ដើម្បីស្វែងរកចំណតរថយន្តរៀងរាល់ព្រឹក ឬជាប់គាំងនៅលើដងផ្លូវដោយការស្ទះចរាចរណ៍។ តើអ្នកដឹងទេថា នៅពេលអ្នកជិះកង់ទៅធ្វើការ និងការរកកន្លែងចត មានភាពងាយស្រួលដូចជាការមើលឃើញបង្គោលដែលនៅជិតបំផុតចាក់សោរ ហើយអ្នកអាចដើរឆ្ងាយបានដោយគ្មានការព្រួយបារម្ភ និងមានភាពងាយស្រួលក្នុងការបំលាស់ទីពីកន្លែងមួយទៅយកន្លែងផ្សេងទៀត។

៨. សុវត្ថិភាព

ចំនួនអ្នកជិះកង់កាន់តែច្រើននៅលើដងផ្លូវ នោះជាអត្រានៃការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ ទោះបីជាពួកគេអាចនឹងជួបគ្រោះថ្នាក់ណាមួយនៅតាមដងផ្លូវ​​ ក៏មិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេដែរ។ ជាមួយគ្នាផងដែរ មិនត្រឹមតែមនុស្សដែលមានវ័យកណ្តាល សូម្បីតែមនុស្សចាស់ និងកូនក្មេងក៏អាចរីករាយក្នុងការធ្វើដំណើរនៅតាមដងផ្លូវផងដែរ។

- Advertisement -

អត្ថបទថ្មី

អត្ថប្រយោជន៍នៃការជិះកង់ និងការរត់

លំហាត់ប្រាណនៃការរត់ និងការជិះកង់គឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដោយគ្រាន់តែមានវិធីសាស្រ្តខុសៗគ្នា។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។