24.6 C
Cambodia
Monday, March 20, 2023

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

- Advertisement -

ពេលអ្នកចេះជិះកង់ដំបូង អ្នកប្រហែលជាមិនទាន់មានចំណេះដឹងអំពីរបៀបថែរក្សាកង់ឡើយ ហើយពេលខ្លះទៀតអ្នកប្រហែលជាសាកសួរមិត្តភក្តិ ឬ នរណាម្នាក់ដែលយល់ដឹងអំពីការថែរក្សាកង់។ ឥឡូវនេះយើងខ្ញុំជឿជាក់ថាអ្នកលែងមានក្តីបារម្ភហើយ ក្នុងពេលនេះដែលយើងខ្ញំុសូមបង្ហាញវិធីសាស្រ្តល្អៗ ដែលអ្នកត្រូវធ្វើ ប្រសិនបើអ្នកចង់ឲ្យកង់របស់អ្នកស្អាត។

វីធីសាស្រ្ត និងគន្លឹះថែរក្សាកង់ទាំងនោះមានដូចតទៅ៖

១. ការរក្សាខ្សែច្រវា៉ក់ឲ្យស្អាត

តើអ្នកធុញថប់ទេនៅពេលដែលមាននរណាម្នាក់ជិះកង់កាត់អ្នកដោយឮសំលេងចេញពីកង់យ៉ាងខ្លាំងដែលចេញពីខ្សែច្រវា៉ក់ និងស្រតូបកង់? នោះគឺជាសម្លេងមិនពិរោះនៃការប៉ះដង្គិចគ្នា រវាងដែក និងភក់ដីដែលជាប់នឹងច្រវា៉ក់ ឬ ស្រតូបកង់។ នេះគឺជាវិធីសាស្រ្តល្អមួយដែលអ្នកត្រូវធ្វើ ប្រសិនបើអ្នកចង់ឲ្យកង់ស្អាត ហើយជិះទៅមុខយ៉ាងរលូនដោយមិនឮសំលេងចេញពីកង់របស់អ្នក។ អ្នកគួរតែប្រើសម្ភារដែលគេបោះចោល ឬក៏ផលិតផលដែលខូចខ្លះៗ ដូចជា ក្រណាត់ចាស់ៗ ហើយសូមយកច្រាសដុសធ្មេញយកមកប្រើជាមួយប្រេងសំាង ឬ ទឹកសាប៊ូ ដោយបន្តចាក់ទៅលើខ្សែច្រវ៉ាក់ដើម្បីសម្អាតឲ្យអស់ជាតិប្រេង និងធូលីដែលជាប់លើច្រវ៉ាក់។ បន្ទាប់មកបាញ់ទឹកសម្អាតច្រវ៉ាក់ដើម្បីជម្រះធូលី និងប្រេងដែលជាប់លើច្រវ៉ាក់។ សូមយកក្រណាត់ស្ងួតជូតសម្អាតច្រវ៉ាក់ឲ្យស្ងួត ពេលធ្វើរួចហើយ អ្នកអាចបន្តក់ប្រេងនៅលើគ្រប់តំណភ្ជាប់ខ្សែច្រវា៉ក់របស់អ្នកឲ្យគ្រប់ជ្រុងជ្រោយ ដូច្នេះច្រវា៉ក់កង់របស់អ្នកកាន់តែស្អាត និងមានរំអិលល្អប្រសើរ ហើយក៏មិនឮសំលេងនោះទៀតដែរ។

២. រក្សាសំបកកង់របស់អ្នកឲ្យមានថាមពល

អ្វីដែលសំខាន់បំផុត គឺគុណភាពនៃការជិះកង់របស់អ្នក ដោយមានសម្ពាធខ្យល់ក្នុងកង់ទាបល្មម ហើយប្រសិនបើសម្ពាធខ្យល់ទាបពេកនៅពេលដែលអ្នកកំពុងជិះ អ្នកនឹងត្រូវប្រើកម្លាំងខ្លាំងច្រើជាងកង់ដែលមានសម្ពាធខ្យល់ខ្ពស់ល្មម។ ម្យ៉ាងវិញទៀត ឧបករណ៍ដែលចាំបាច់បំផុតមួយដែលអ្នកគួរតែមាន នោះគឺស្នប់បូមខ្យល់ដែលមានគុណភាព និងមានរង្វាស់ក្នុងការវាស់សម្ពាធខ្យល់។ រីឯសំបកកង់ខាងក្រោយគួរតែមានសម្ពាធខ្យល់កាន់តែខ្លាំងនៅពេលវាកំពុងផ្ទុកទម្ងន់របស់អ្នកជិះច្រើនជាងផ្នែកខាងមុខ ហើយអ្នកត្រូវតែប្រាកដថាអ្នកពិនិត្យសំបកកង់របស់អ្នកយ៉ាងហោចណាស់ម្តងរៀងរាល់ពីរសប្តាហ៍ ប្រសិនបើអ្នកមិនជិះកង់ក្នុងរយៈពេលយូរ។ មួយវិញទៀត ប្រសិនបើអ្នកមិនបានប្រើប្រាស់កង់រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ សូមព្យាយាមពិនិត្យសំបកង់បើមានស្នាមប្រេះ បន្ទាប់មកទៀតអ្នកត្រូវតែយកសំបកកង់ចេញទាំងស្រុង ដោយធ្វើដូច្នេះ វាអាចការពារការបែក ឬក៏ផ្ទុះពោះវៀនកង់នៅខាងក្នុងសំបកកង់។

៣. ត្រួតពិនិត្យកង់មុនពេលជិះ

ដើម្បីឲ្យការជិះកង់របស់អ្នកមានភាពរលូន សូមពិនិត្យមើលកង់របស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងចេញដំណើរ។ យើងខ្ញុំសូមណែនាំ របៀបត្រួតពិនិត្យកង់ដែលភាសារបច្ចេកទេសហៅថា M Check ដូចខាងក្រោម៖ https://www.youtube.com/watch?v=TBPTDWT6aK4

៤. ត្រូវប្រាកដថាហ្វ្រាំងកង់ត្រូវបានកែតម្រូវ និងពិនិត្យមើលត្រឹមត្រូវ

ប្រសិនបើអ្នកចង់ជិះលឿន អ្នកគួរតែប្រាកដថា ចាប់ហ្វ្រាំងឈប់ដោយមានប្រសិទ្ធភាព។ នៅពេលដែលអ្នកចាប់ហ្វ្រាំងរហូតដល់វាប៉ះនឹងចំណុចណាដោយមានការអាក់រអួល។ អ្នកត្រូវកែឆ្នៃហ្វ្រាំង ឬក៏ដូររបស់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ដើម្បីថែរក្សាហ្វ្រំាងឲ្យមានប្រសិទ្ធភាព អ្នកត្រូវពិនិត្យស្បែកហ្វ្រំាង ខ្សែហ្វ្រំាង និងប្រដាប់ចាប់ហ្វ្រំាង រៀងរាល់ពេលអ្នកជិះកង់។ ប្រសិនបើស្បែកហ្វ្រំាងរបស់អ្នកសឹក ដូច្នេះវាធ្វើឲ្យការចាប់ហ្វ្រំាងគ្មានប្រសិទ្ធភាព អាចបណ្តាលឲ្យមានគ្រោះថ្នាក់។

៥. រៀនពីរបៀបជួសជុលពោះវៀនកង់

ប្រសិនបើពោះវៀនកង់របស់អ្នកមានបញ្ហា អ្នកគួរតែពិនិត្យមើលសំបកកង់ និងផ្នែកខាងក្នុងនៃគែម ពីព្រោះអាចមានវត្ថុមុតស្រួចទំលុះសំបកដែលធ្វើឲ្យប៉ះពាល់ដល់ពោះវៀនកង់។ យើងខ្ញំុសូមបង្ហាញវីដេអូអំពីរបៀបដោះសំបកកង់ចេញ និងរបៀបដាក់វាឡើងវិញនៅក្នុង YouTube: https://www.youtube.com/watch?v=eqR6nlZNeU8

- Advertisement -

អត្ថបទថ្មី

អត្ថប្រយោជន៍នៃការជិះកង់ និងការរត់

លំហាត់ប្រាណនៃការរត់ និងការជិះកង់គឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដោយគ្រាន់តែមានវិធីសាស្រ្តខុសៗគ្នា។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។