25.3 C
Cambodia
Friday, December 4, 2020

កន្លឹះ ៤ យ៉ាងដើម្បីបង្កើនល្បឿន និងកម្លាំងក្នុងការជិះកង់

- Advertisement -

សម្រាប់អ្នកប្រណាំងកង់ ពួកគេសុទ្ធតែមានបច្ចេកទេស និងគន្លឹះសំខាន់ៗរៀងៗខ្លួនដើម្បីឈានទៅដល់ចំនុចកំពូលនៃការប្រណាំង។ សំនួរសួរថា តើអ្នកចង់ឈរនៅលើកំពូលនៃការប្រណាំងកម្រិតវរជនដូចជា Red Bull Last Stand ឬ គ្រាន់តែជាអ្នកប្រយុទ្ធចុងសប្តាហ៍សម្រាប់ការហាត់ប្រាណបែបធម្មតាជាមួយមិត្តភក្តិ?

ចំនុចសំខាន់ៗ និងគន្លឹះ ៤ យ៉ាងដើម្បីបង្កើនល្បឿន និងកម្លាំងក្នុងការជិះកង់មានដូចជា៖

១. វិធានការនៃការប្រណាំងកង់

ច្បាប់នេះសំខាន់ជាងអ្វីទាំងអស់ ហើយវាជាហេតុដែលខ្ញំុជិះកង់រាល់ថ្ងៃ ហើយវាក៏ជាអ្វីដែលផ្តល់កម្លាំងចិត្តឲ្យខ្ញំុដែរ។ អ្នកមិនអាចក្លាយជាអ្នកជិះកង់ដ៏ល្អបានទេប្រសិនបើគ្មានវា ពីព្រោះការជិះកង់ប្រៀបដូចជាផ្លូវចិត្តទាំងស្រុងដែលធ្វើឲ្យអ្នកសប្បាយរីករាយ។ ការជិះកង់គឺមានភាពសប្បាយរីករាយមែន ប៉ុន្តែដរាបណាអ្នកដាក់សម្ពាធធ្ងន់ធ្ងរដោយប្រែក្លាយទៅជាការងារ ដូច្នេះវាធ្វើឲ្យអ្នកបាត់បង់ចំណាប់អារម្មណ៍ និងចង់ចាកចេញពីការជិះកង់។ អ្នកអាចជាអ្នកជិះកង់ខ្លាំងបំផុតនៅលើពិភពលោក ប៉ុន្តែប្រសិនបើអ្នកធ្វើវាមិនត្រឹមត្រូវទេ ហេតុនោះអ្នកមិនអាចសប្បាយរីករាយក្នុងការជិះកង់ទេ។

២. ជិះកង់ជាអ្នកមាន វិជ្ជាជីវៈ

វិជ្ជាជីវ៖ ពាក្យនេះមានន័យថា អ្នកមានជំនាញក្នុងវិស័យនេះ ហើយត្រូវបានរៀន ឬក៏ហ្វឹកហាត់ខ្លួនឯងយ៉ាងខ្លាំងរួចហើយ ទើបអាចចូលរួមក្នុងការប្រកួតបាន។

៣. ជិះកង់ដោយមានកម្រិតត្រឹមត្រូវ

មានអ្នកជិះកង់ច្រើនប្រភេទ និងមានវិន័យខុសៗគ្នាជាច្រើននៃការជិះកង់។ ម្យ៉ាងទៀតអ្នកត្រូវតែមានគំនិតមួយថា តើខ្ញំុចង់ក្លាយទៅជាអ្វី? ចម្លើយគឺថា ខ្ញំុចង់ក្លាយជាអ្នកជិះកង់។ សំនួរនេះមានន័យសំខាន់ណាស់ដើម្បីជំរុញចំណាប់អារម្មណ៍ និងទឹកចិត្តរបស់អ្នកឲ្យជ្រើសរើសស្ទីលហ្វឹកហាត់កាន់តែខ្លាំង។ មួយវិញទៀត ប្រសិនបើអ្នកចង់ក្លាយជាអ្នកជិះកង់ខ្លាំង អ្នកត្រូវតែជិះកង់ឲ្យបានច្រើន ហើយអាចជិះចន្លោះពី ១៥ ទៅ ២៥ ម៉ោងក្នុងមួយសប្តាហ៍ ឬ ៤០២ ទៅ ៨០៤ គីឡូម៉ែត្រក្នុងរយះពេល ៧ ថ្ងៃ។

៤. ការជិះឡើងភ្នំដោយប្រើកម្លាំង

ប្រសិនបើអ្នកចង់ជិះកាន់តែខ្លាំង ប៉ុន្តែអ្នកមិនដឹងថា ត្រូវចាប់ផ្តើមនៅទីណា អ្នកអាចសាកជិះឡើងភ្នំតូចៗ នោះការហ្វឹកហាត់កម្លាំងជើងកាន់តែខ្លាំងឡើង។ ម្យា៉ងវិញទៀត អ្នកអាចរត់ឡើងជណ្តើរភ្នំ វាក៏អាចបង្កើនកម្លាំងជើង និងជាវិធីដ៏ល្អមួយដើម្បីឲ្យសរសៃសាច់ដំុរបស់អ្នកដំណើរការបានល្អមុនពេលជិះកង់ប្រណាំងជាក្រុម។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។