23.8 C
Cambodia
Wednesday, July 28, 2021

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

- Advertisement -

ថ្ងៃនេះយើងខ្ញំុសូមធ្វើការចែករំលែកចំណេះដឹងខ្លះៗទាក់ទងនិងការផឹកទឹកដោយត្រឹមត្រូវ ហើយផឹកចំនួនប៉ុន្មានលីត្រក្នុងមួយថ្ងៃ ទើបអាចបំពេញជាតិទឹកក្នុងរាង្គកាយរបស់យើងបានគ្រប់គ្រាន់។

អត្តបទខាងក្រោមនេះនឹងផ្តល់ចំណេះដឹងបន្ថែមទៀតឲ្យកាន់តែជាក់ច្បាស់៖

យោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់លោក Kris Gunnars រាង្គកាយរបស់យើងមានជាតិទឹក ៦០% ដែលបានផ្តល់ឲ្យ ហើយមានមតិខុសគ្នាជាច្រើនបានលើកឡើងអំពីបរិមាណទឹកដែលអ្នកគួរផឹករាល់ថ្ងៃ។ ជាទូទៅអាជ្ញាធរសុខាភិបាលណែនាំឲ្យផឹកទឹក ៨ កែវដែលស្មើរនឹង ២លី្រត ឬ ១លីត្រកន្លះ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញសុខភាពមួយចំនួនបានលើកឡើងបន្ថែមទៀតថា អ្នកគួរតែផឹកទឹកឲ្យបានពេញមួយថ្ងៃសូម្បីតែពេលមិនស្រេកទឹកក៏ដោយ។ ការសិក្សាជាច្រើនបានអះអាងថាប្រសិនបើអ្នកមិនមានជាតិទឹកពេញមួយថ្ងៃ កម្រិតថាមពល និងមុខងារខួរក្បាលនឹងចាប់ផ្តើមឈឺចាប់។ ម្យ៉ាងទៀត ការសិក្សាមួយលើស្ត្រីបានបង្ហាញថា ការបាត់បង់ជាតិទឹក ១, ៣៦ % បន្ទាប់ពីការធ្វើលំហាត់ប្រាណ ធ្វើឲ្យអារម្មណ៍ និងការផ្តោតអារម្មណ៍ចុះខ្សោយ ហើយបង្កើនការឈឺក្បាលញឹកញាប់។ ការសិក្សាផ្សេងទៀតបង្ហាញថា ការខ្វះជាតិទឹកកម្រិតស្រាល (១-៣% នៃទំងន់រាង្គកាយ) ដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ ឬក៏នៅក្រោមកម្តៅថ្ងៃរយៈពេលយូរ អាចបង្កផលប៉ះពាល់ដល់មុខងារជាច្រើនទៀតនៃខួរក្បាលផងដែរ។ សូមចង់ចាំថា គ្រាន់តែ ១ ភាគរយនៃទម្ងន់រាង្គកាយដែលបាត់បង់ជាតិទឹក គឺជាចំនួនដែលគួរឲ្យកត់សំគាល់ ចំពោះរឿងនេះកើតឡើងជាចម្បងនៅពេលបែកញើសច្រើន។ ការខ្សោះជាតិទឹកកម្រិតស្រាលក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការរាង្គកាយផងដែរ ហើយការខ្សោះជាតិទឹកកម្រិតស្រាលបែបនេះគឺបណ្តាលមកពីការធ្វើលំហាត់ប្រាណ ឬ នៅក្រោមកម្តៅយូរដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការនៃការលូតលាស់រាង្គកាយ និងផ្លូវចិត្តរបស់អ្នក។

តើការផឹកទឹកច្រើនជួយឲ្យអ្នកស្រកទម្ងន់បានដែរឬទេ?

មានការអះអាងជាច្រើនលើកឡើងថា ការកើនឡើងបរិមាណទឹក អាចកាត់បន្ថយទម្ងន់រាង្គកាយដោយបង្កើនការរំលាយអាហារ និងកាត់បន្ថយចំណង់អាហារផងដែរ ម្យ៉ាងទៀតការទទួលទានទឹកប្រហែលកន្លះម៉ោងមុនពេលញាំុអាហារក៏អាចកាត់បន្ថយចំនួនកាឡូរីដែលអ្នកបានបរិភោគ ជាពិសេសចំពោះអ្នកដែលមានវ័យចំណាស់។ សរុបសេចក្តីមកវាហាក់បីដូចជា ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់មុនពេលញាំុអាហារ អាចមានគុណប្រយោជន៏សម្រកទម្ងន់ ហើយវាក៏គួបផ្សំនិងរបបអាហារដែលមានសុខភាពល្អ លើសពីនេះទៅទៀត ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់មានអត្ថប្រយោជន៏សម្រាប់សុខភាពមួយចំនួនទៀត។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរទិញកង់ប្រភេទណា?

មុនពេលអ្នកទិញ សូមពិចារណាលើកត្តាមួយចំនួនដូចជា ប្រភេទកង់ដែលសមនឹងជិះ និងប្រភេទកង់ដែលរឹងមាំ ហើយជិះលឿនរហ័ស។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។