25.3 C
Cambodia
Friday, December 4, 2020

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

- Advertisement -

ការថែរក្សាកង់ជាប្រចាំ គឺជាមធ្យោបាយងាយស្រួលបំផុតដើម្បីរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត ហើយការរៀនមូលដ្ឋានគ្រឹះនៃការថែទាំកង់នៅផ្ទះពិតជាជួយកាត់បន្ថយការយកកង់របស់អ្នកទៅហាងដើម្បីជួសជុស ឬក៏លាងសម្អាតជាញឹកញាប់ ហើយថែមទាំងជួយរក្សាកង់ឲ្យមានអាយុកាលវែងបន្ថែមទៀត។ ជាពិសេសជួយកាត់បន្ថយការចំណាយថវិកាមួយចំនួន។

គន្លឹះសំខាន់ៗខាងក្រោមនេះគឺជាជំនាញថែទាំកង់បែបមូលដ្ឋានមួយដែលអ្នកគួរយល់ដឹង៖

១. រក្សាកង់ឲ្យស្អាត

ការរក្សាកង់ឲ្យស្អាត គឺជាទម្លាប់ថែទាំមូលដ្ឋានមួយដែលអ្នកអាចអនុវត្តដើម្បីពង្រីកអាយុកាលរបស់កង់ឲ្យបានយូរអង្វែង។ ការថែរក្សាគ្រឿងបន្លាស់កង់មានសារៈសំខាន់ណាស់ដើម្បីធានាថា វាដំណើរការដូចការរំពឹងទុក។ ក្រៅពីរក្សាកង់ឲ្យស្អាត ការសម្អាតគ្រឿងបន្លាស់កង់ ជួយកាត់បន្តយការរហែក និងជួយរក្សាភាពច្រេះផងដែរ។ ដើម្បីទទួលបានលទ្ធផលល្អបំផុត យើងខ្ញុំសូមណែនាំឲ្យអ្នកប្រើម៉ាស៊ីនសម្អាតកង់ជាក់លាក់ណាមួយ ហើយអ្វីដែលជៀសវាងនោះគឺការប្រើថ្នាំ Turpentine ឬ ប្រេងកាត ពីព្រោះវាអាចធ្វើឲ្យខូចពណ៌កង់របស់អ្នក។ ចូរប្រើម៉ាស៊ីនសម្អាតកង់ដោយប្រើទឹក និងសាប៊ូ។ ម៉្យាងវិញទៀត អ្នកអាចយកឧបករណ៍សម្អាតកង់ដែលមានជក់គ្រប់ប្រភេទយកមកសម្អាតកង់ និងច្រវ៉ាក់ក៏បាន។

២. សម្អាតខ្សែច្រវ៉ាក់ឲ្យស្អាត និងល្អ

ជាញឹកញាប់អ្នកគួរតែធ្វើការផ្លាស់ប្តូរប្រេងសម្អាតកង់ដោយឧបករណ៍សម្អាតខ្សែច្រវ៉ាក់ ដើម្បីធ្វើឲ្យច្រវ៉ាក់ស្អាតកាន់តែងាយស្រួល។ ការសម្អាតគ្រឿងសម្ភារកង់ជួយអូសបន្លាយអាយុកាលរបស់កង់ និងបង្កើតការបើកបរយ៉ាងរលូន ហើយការសម្អាតខ្សែច្រវ៉ាក់គឺអាស្រ័យលើរបៀបថែទាំ និងពេលកំពុងជិះ។ ប្រសិនបើអ្នកជិះកង់ក្នុងស្ថានភាពដែលមានភក់ច្រើន អ្នកគួរតែសម្អាតរាល់ថ្ងៃដើម្បីការពារខ្សែច្រវ៉ាក់ពីភាពកខ្វក់ ហើយត្រូវប្រាកដថា លាបប្រេងខ្សែច្រវ៉ាក់ម្តងទៀតបន្ទាប់ពីសម្អាត។

៣. ពិនិត្យមើលសម្ពាធខ្យល់ក្នុងសំបកកង់

ចូរពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់របស់អ្នករៀងរាល់ ៣ ទៅ ៤ ថ្ងៃម្តង។ អ្នកនឹងមានការភ្ញាក់ផ្អើលថា តើសម្ពាធខ្យល់របស់វាមានប៉ុន្មាន? វិធីសាស្រ្តនេះ គឺដើម្បីដឹងថា វាអាចបាត់បង់ក្នុងរយៈពេលតែពីរ ឬ បីថ្ងៃ។ អ្នកជិះកង់ភាគច្រើនតែងតែបូមខ្យល់ក្នុងសំបកកង់របស់ពួកគេរហូតដល់គ្រប់ចន្លោះពី ៨០ ទៅ ១២០ ក្នុងមួយអីញការ៉េ។ ម្យ៉ាងទៀត សម្ពាធខ្យល់ក្នុងសំបកកង់គឺពឹងផ្អែកទាំងស្រុងលើកត្តាជាច្រើនដូចជា លក្ខខណ្ឌជិះនៃផ្ទៃផ្លូវ ទំហំសំបកកង់ និងប្រភេទទម្ងន់រាង្គកាយរបស់អ្នកជិះ។ ជាទូទៅសំបកកង់កាន់តែធំ សម្ពាធខ្យល់កាន់តែទាបដែលអថេរផ្សេងទៀតនៅតែថេរ។ ពេលខ្លះភាពខុសគ្នាបន្តិចបន្តួចនៃសម្ពាធខ្យល់របស់កង់អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគ្រប់គ្រងកង់។

៤. ធានាថាគ្រាប់ និងប៊ូឡុងគឺតឹងជាប់បានយូរ

គ្រឿងបន្លាស់កង់ត្រូវបានដាក់បញ្ចូលគ្នាដោយប៊ូឡុង និងគ្រាប់។ ការរឹតបន្តឹងគ្រាប់ និងប៊ូឡុងឲ្យតឹងគឺមានសារៈសំខាន់ណាស់ ពីព្រោះធ្វើបែបនេះវាមិនអាចរលុងបាន ប្រសើរជាងបង្កគ្រោះថ្នាក់នៅពេលកំពុងជិះ។ មធ្យោបាយងាយស្រួលបំផុតដើម្បីរក្សាគ្រឿងបន្លាស់កង់របស់អ្នកឲ្យនៅដដែលគឺត្រូវធ្វើការត្រួតពិនិត្យប្រចាំសប្តាហ៍ ហើយនៅពេលដែលអ្នករឹតបន្តឹងគ្រាប់ និងប៊ូឡុងត្រូវប្រាកដថា អ្នកបានពិនិត្យមើលលក្ខណៈពិសេសបានត្រឹមត្រូវហើយ។

៥. ពិនិត្យមើលហ្វ្រាំង

ធានាថាហ្វ្រាំងកំពុងដំណើរការដូចការរំពឹងទុក មានសុវត្ថិភាពផ្ទាល់ខ្លួន ទាំងអ្នកជិះកង់ផ្សេងទៀតនៅជុំវិញអ្នក។ អ្នកច្បាស់ជាមិនចង់ឲ្យហ្វ្រាំងដំណើរការខុសប្រក្រតីទេ នៅពេលអ្នកកំពុងជិះល្បឿនលឿន។

ចំណុចមួយដែលត្រូវយកចិត្តទុកដាក់ចំពោះហ្វ្រាំង៖

សាកល្បងហ្វ្រាំង: ទាញ ឬទប់ហ្វ្រាំង និងធានាថាហ្វ្រាំងដំណើរការដូចការរំពឹងទុក។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។