21.7 C
Cambodia
Thursday, December 3, 2020

តើអ្នកគួរទិញកង់ប្រភេទណា?

- Advertisement -

អ្នកនឹងទទួលបានបទពិសោធន៍ពីការជិះកង់ភាគច្រើន ប្រសិនបើអ្នកជ្រើសរើសកង់ត្រឹមត្រូវ ហើយប្រភេទកង់ដែលអ្នកទិញគួរតែសមនឹងតម្រូវការ និងចំណាប់អារម្មណ៍របស់អ្នក។ មានប្រភេទកង់ផ្សេងៗគ្នា និងស្តាយខុសៗគ្នាដែលអ្នកជ្រើសរើសយក។ នៅពេលដែលអ្នកអានអត្តបទខាងក្រោមនេះ អ្នកនឹងឃើញស្តាយមួយសម្រាប់ខ្លួនឯងដែលអ្នកចង់សាកល្បង ហើយក៏ជាស្តាយដែលអ្នកមិនធ្លាប់បានគិតថានឹងយកវាពីមុនដែរ។

ប្រភេទកង់ដែលអ្នកគួរទិញ និងស្តាយដែលអ្នកគួរយកមានដូចខាងក្រោម៖

ប្រភេទនៃការជិះ
ការកំសាន្ត ឬ ការលំហែកាយ ដំណើរកំសាន្ត ជិះលើផ្លូវ ការប្រណាំង កន្លែងជិះ ជិះលើភ្នំ និងផ្លូវលំ។

តើកង់ប្រភេទណាដែលអ្នកគួរជិះ?

កង់សម្រាប់ជិះតាមផ្លូវក្រាលកៅស៊ូ (Road Bikes)

ប្រភេទកង់នេះមានតួកង់ល្អ សំបកកង់ស្តើង និងដៃចង្កូតរាបស្មើ ពួកវាស្រាលហើយត្រូវបានរចនាឡើងសម្រាប់ការជិះល្បឿនលឿន ប៉ុន្តែរចនាសម្ព័ន្ធមិនរឹងមាំដូចកង់ភ្នំទេ។ ពួកវាត្រូវបានប្រើសម្រាប់តែនៅលើផ្ទៃខ្ពស់ដូចជា ផ្លូវក្រាលកៅស៊ូតែប៉ុណ្ណោះ។

កង់បែបទេសចរណ៍ (Touring Bikes)

កង់បែបទេសចរណ៍ល្អសម្រាប់ចម្ងាយឆ្ងាយ និងសម្រាប់ដឹកទំនិញ ហើយពួកវាមានរាងត្រីកោណ តួកង់ធំ និងមានរចនាសម្ព័ន្ធរឹងមាំ។ ប្រអប់លេខទាបមានប្រយោជន៍ ជាពិសេសនៅពេលអ្នកព្យាយាមផ្លាស់ទីឡើងលើភ្នំ ឬក៏លើផ្លូវក្រាលកៅស៊ូ។

កង់សម្រាប់ជិះលើភ្នំ (Mountain Bike)

ប្រភេទកង់នេះត្រូវបានរចនាឡើងសម្រាប់ជិះលើភ្នំ សំបកកង់ធំទូលាយ និងអាចគ្រប់គ្រងលើផ្ទៃដីពិបាកបាន ពួកវាមិនលឿនដូចកង់ជិះតាមដងផ្លូវទេ ប៉ុន្តែពួកវាមានឧបករណ៍រឹងមាំជាច្រើនដែលសមស្របនឹងសណ្ថានភាពសម្រាប់ការឡើងភ្នំ។

កង់កូនកាត់ (Hybrids)

ពួកវាមានតួតូចជាងកង់ភ្នំ និងសំបកកង់តូចជាង ប៉ុន្តែមានកែបអង្គុយធំ និងចំណុចទាញបញ្ឈររបស់ពួកវាផ្តល់នូវទីតាំងជិះស្រួល ហើយល្អបំផុតសម្រាប់ជិះធម្មតានៅតាមផ្លូវ។ ជាទូទៅកង់នេះត្រូវបានប្រើប្រាស់សម្រាប់ការកំសាន្ត ឬ ការធ្វើដំណើរនៅលើផ្លូវដែលមានចម្ងាយឆ្ងាយ និងការធ្វើដំណើរជុំវិញទីក្រុង។

កង់បែបនាវាទេសចរណ៍ (Cruisers)

កង់ស្តាយបែបនេះ ពួកវាត្រូវបានប្រើសម្រាប់ការដើរទិញឥវ៉ាន់នៅលើឆ្នេរខ្សាច់ ហើយជាទូទៅពួកវាមានសំបកកង់ និងកែបអង្គុយទូលាយ។ ជាធម្មតាវាមានតែប្រអប់លេខមួយប៉ុណ្ណោះដែលមានន័យថា វាត្រូវបានគេប្រើយ៉ាងល្អបំផុតនៅលើដីរាបស្មើផងដែរ។

ប្រភេទកង់បត់ (Folding Bicycles)

កង់ប្រភេទនេះគឺអស្ចារ្យសម្រាប់អ្នកដែលចង់រក្សាទុកដាក់តាមកន្លែងតូចៗ ពីព្រោះវាងាយនឹងបត់ទុក ហើយងាយស្រួលដាក់តាមឡានពេលធ្វើដំណើរទៅឆ្ងាយ។ ចំនុចសំខាន់មួយទៀត កង់ប្រភេទនេះអាចទាញតួរួមគ្នា និងដាក់ក្នុងប្រអប់ស្តង់ដារមួយដែលក្រុមហ៊ុនអាកាសចរណ៍ទទួលយក។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។