29.5 C
Cambodia
Wednesday, July 28, 2021

ការណែនាំក្នុងការទិញកង់

- Advertisement -

មានម៉ាកកង់ជាច្រើនដែលត្រូវជ្រើសរើស ទាំងនេះគឺជាម៉ាកល្បីៗ និងល្បីឈ្មោះមួយចំនួនដែលអ្នកគួរតែដឹង។ នៅខាងក្រោមនេះយើងខ្ញុំបានបង្ហាញពីមា៉ក​ល្បីៗមួយចំនួន ហើយក៏មានគេហទំព័រដែលអ្នកអាចចូលទៅកាន់ដើម្បីទទួលបានព័ត៍មានបន្តែម។

ការណែនាំក្នុងការទិញកង់ និងគេហទំព័រមា៉កល្បីៗមានដូចជា៖

  • តើម៉ាកណាដែលល្អបំផុត?
  • តើខ្ញុំគួរចំណាយថវិកាប៉ុន្មាន?
  • គេហទំព័រមានប្រយោជន៍
  • កន្លែងដែលត្រូវទិញកង់
  • ការពិចារណាផ្សេងទៀត

នេះគឺជាសំនួរពិបាកឆ្លើយ ពីព្រោះមានក្រុមហ៊ុនកង់ខុសៗគ្នាជាច្រើនដែលផ្តល់ជូននូវម៉ូដជាច្រើនសម្រាប់អ្នកជិះកង់គ្រប់ប្រភេទ។ អ្នកត្រូវដឹងច្រើនអំពីគុណភាពនៃកង់ដែលផ្តល់ដោយក្រុមហ៊ុននីមួយៗ និងសមាសធាតុដែលមាននៅលើកង់ទាំងនេះ ហើយព័ត៌មានតែងតែផ្លាស់ប្តូររៀងរាល់ឆ្នាំ។ រីឯតម្លៃនៃកង់វិញអាចផ្តល់ឲ្យនូវអ្វីដែលទាក់ទងទៅនឹងគុណភាពរបស់វា ប៉ុន្តែពួកវាក៏អាចដាក់លក់បាន ឬគ្រាន់តែមានគ្រឿងបន្លាស់ថ្លៃជាង ឬថោកជាង។

តើខ្ញុំគួរចំណាយថវិកាប៉ុន្មាន?

កង់មានតម្លៃថ្លៃ ឬ ថោក គឺមានគ្រប់ទីកន្លែងចាប់ពី ១០០ ដុល្លារដល់ជាង ១ មឺនដុល្លារ។ ប្រសិនបើអ្នកជិះកង់តែ ៤ គីឡូម៉ែត្រក្នុងមួយថ្ងៃទៅធ្វើការ និងត្រឡប់មកវិញ អ្នកប្រហែលជាត្រូវការតែកង់ដែលមានតម្លៃថោក ប៉ុន្តែប្រសិនបើអ្នកពិតជាមានកង់ល្អប្រសើរជាងនេះ វាអាចជួយលើកទឹកចិត្តអ្នកឲ្យប្រើប្រាស់វាបានកាន់តែច្រើន ហើយកង់ល្អសមនឹងតម្លៃដែលអ្នកបានទិញ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកពិចារណាថា ការជិះកង់អាចនឹងជួយសន្សំប្រាក់របស់អ្នកលើមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងសុខភាព។ នៅពេលអ្នកទិញកង់តម្លៃ ១០០០ ដុល្លារអាចចំណាយដូចគ្នានឹងការទទួលបានម៉ូតូ ឬ ឡានថោកមួយគ្រឿង ប៉ុន្តែអ្នកមិនចាំបាច់បង់ថ្លៃធានារ៉ាប់រង ថ្លៃសាំង ឬក៏ថ្លៃចតដូចឡានទេ ហើយប្រសិនបើកង់មានតម្លៃថ្លៃ វាអាចត្រូវបានធានាពីក្រុមហ៊ុនផងដែរ។ កង់ដែលមានតម្លៃថោក គឺដោយសារតែតួកង់ និងគ្រឿងបន្លាស់របស់ពួកវា ហើយគ្រឿងបន្លាស់ទាំងអស់នោះក៏មានច្រើនដែរនៅលើទីផ្សារដែលងាយស្រួលរក។ ការជិះកង់គឺជាចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកគួរតែពិចារណាឲ្យច្បាស់ថា អ្នកប្រកត់ប្រជាយ៉ាងណាមុននឹងទិញកង់។

គេហទំព័រមានប្រយោជន៍

អ្នកត្រូវប្រាកដថា បានអានគេហទំព័រ ទស្សនាវដ្តី និងគេហទំព័ទោចក្រយានផ្សេងៗទៀតដើម្បីទទួលបានមតិឆ្លើយតបដោយមិនលំអៀងលើប្រភេទកង់ដែលអ្នកចង់បាន។ វេបសាយខាងក្រោមនេះ យើងខ្ញុំបានចងក្រងបញ្ជីគេហទំព័រមួយចំនួនដើម្បីឲ្យអ្នកពិនិត្យមើល ហើយមានកន្លែងលក់កង់ជាច្រើនទៀតនៅទីនោះ។

https://www.roadbikereview.com/
https://www.mtbr.com/
https://www.cyclingnews.com/
https://www.bicycling.com/
https://www.bikeforums.net/
http://www.singletrackworld.com/

កន្លែងដែលត្រូវទិញកង់

អ្នកមានជម្រើសល្អៗជាច្រើនក្នុងការជ្រើសរើស និងសម្រេចចិត្តទិញកង់នៅកន្លែងណាក៏បានដោយអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។ ហាងទោចក្រយាននៅក្នុងស្រុកទាំងនេាះ រួមមានហាងលក់រាយ ហាងលក់ដំុ និងអ្នកលក់តាមអីនធឺណិត។ ដោយផ្អែកលើចំនួនដែលអ្នកដឹងអំពីកង់ ហើយអ្វីដែលអ្នកកំពុងស្វែងរក និងចំនួនទឹកប្រាក់ដែលចង់ចំណាយ ពិតជាអាចរកឃើញកង់ដែលសមរម្យនៅកន្លែងមួយក្នុងចំណោមកន្លែងទាំងនោះ។

ហាងលក់កង់ក្នុងស្រុក

ហាងលក់កង់ក្នុងស្រុក គឺជាកន្លែងល្អបំផុតដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ក្នុងការទិញកង់ ដោយសារតែអ្នកបានជួបផ្ទាល់។ ម្យ៉ាងវិញទៀត មនុស្សដែលធ្វើការនៅទីនោះ ពួកគេចូលចិត្តជិះកង់ ហើយពួកគេអាចប្រាប់អ្នកពីកន្លែងលក់កង់ក្នុងស្រុកល្អៗទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានឱកាសស្គាល់ក្រុមអ្នកជិះកង់ដែលជួបជុំគ្នានៅហាងលក់កង់ផ្ទាល់ផងដែរ។ នៅទីនោះក៏ជាកន្លែងល្អក្នុងការទិញកង់ ឬ គ្រឿងបន្លាស់ ពីព្រោះពួកគេដឹងវិធីជួសជុលនៅពេលមានបញ្ហា។ មួយវិញទៀត ហាងលក់កង់អាចមានតម្លៃថោកជាងហាងលក់តាមអីនធឺណិត ហើយចំណុចនេះវាជាការឈ្លាសវៃរបស់អ្នកក្នុងការប្រៀបធៀបតម្លៃមុននឹងទិញកង់។

អ្នកលក់រាយតាមអីនធឺណិត និងទីផ្សារ

ការលក់រាយតាមអីនធឺណិតគឺងាយស្រួលក្នុងការស្វែងរកកង់ សមាសធាតុគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងទៀត។ ក្រៅពីអ្នកចែកចាយតាមអីនធឺណិត មានហាងលក់រាយជាច្រើន និងហាងលក់កង់ក្នុងស្រុកក៏មានលក់ទំនិញតាមអីនធឺណិតផងដែរ ដូច្នេះមិនថាអ្នកកំពុងទិញកង់នោះទេ អ្វីសំខាន់នោះ អ្នកគួរតែយកចិត្តទុកដាក់លើទំនិញដែលនឹងទិញ។ ប្រសិនបើអ្នកឃើញកង់ដែលបានផ្សាយពាណិជ្ជកម្មតាមអីនធឺណិត សូមចុះទៅមើលហាងក្នុងស្រុក ហើយសាកសួរអំពីតម្លៃថោកជាង ឬក៏ថ្លៃជាងនៅតាមបណ្តាញអីនធឺណិតដែលពួកគេកំពុងលក់។ ទោះយ៉ាងណាក៏ដោយ អ្នកមិនគួរទិញដោយមិនបានឃើញរបស់របរទេ។ សំណួរសួរថា តើអ្នកគួរតែជឿទុកចិត្តការលក់កង់តាមអីនធឺណិតដែឬទេ? នេះជាចំនុចមួយដែលអ្នកត្រូវពិចារណា ប៉ុន្តែកំុព្រួយបារម្ភអី! អ្វីដែលសំខាន់នោះ អ្នកជឿទុកចិត្តបានកម្រិតណាចំពោះហាងលក់កង់តាមអីនធឺណិត ហើយមូលហេតុអ្វីដែលបណ្តាលឲ្យអ្នកនឹងទិញវា!ចំនុចសំខាន់នោះ គឺអ្នកគួរតែចំណាយពេលវេលាស្វែងយល់អំពី Brand Name របស់ក្រុមហ៊ុនដែលធ្វើឲ្យអ្នកហ៊ានទិញតាមអីនធឺណិត។ សូមកុំផ្ញើប្រាក់ជាមុននៅពេលដែលអ្នកទិញវា ប៉ុន្តែប្រសិនបើមានការធានាខ្លះអំពីគោលការណ៍ត្រឡប់មកវិញរបស់ក្រុមហ៊ុនលក់តាមអ៊ីុនធឺណិត អ្នកអាចទិញបាន។

ការថែទាំ និងជួសជុល

កង់ទាំងអស់នឹងតម្រូវឲ្យមានសេវាកម្មជួសជុលទៀងទាត់ដើម្បីកែសម្រួលពេលមានបញ្ហា។ យកល្អអ្នកគួរតែរកហាងលក់កង់ក្នុងស្រុកដើម្បីពិនិត្យមើល ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចធ្វើបានដោយខ្លួនឯង។ ប្រសិនបើអ្នកមានចំណេះដឹងមូលដ្ឋាននៃការថែទាំកង់ដោយខ្លួនឯង នោះវាជារឿងល្អដែលអ្នកអាចនឹងជួយសន្សំសំចៃប្រាក់ និងពេលវេលាច្រើន។ ឧទាហរណ៍៖ អ្នកអាចចេះធ្វើកិច្ចការមួយចំនួនដូចជា ការរក្សាច្រវា៉ក់កង់របស់អ្នកឲ្យស្អាត និងលាបប្រេងរំអិលជានិច្ច។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកង់ឲ្យស្អាត ហើយអ្នកគួរតែលាងសម្អាតភក់ និងកខ្វក់ផ្សេងទៀតដែលអាចធ្វើឲ្យខូចខាតដល់ពណ៍ថា្នំកង់ និងជាប់នឹងខ្សែច្រវា៉ក់ ឬ ប្រអប់លេខរបស់អ្នក។

គោលការទិញ និងលក់

ប្រសិនបើអ្នកទិញកង់ពីមិត្តភក្តិ ឬអ្នកលក់ឯកជននោះទំនងជាមិនមានគោលការនៃការធានាត្រឹមត្រូវទេ ទោះយ៉ាងណាក៏ដោយ ហាងលក់កង់ និងសម្ភារផ្សេងៗទៀត ទំនងជាមានគោលការនៃការធានាត្រឹមត្រូវ។ ចូរពិនិត្យមើល តើមានលក្ខខណ្ឌអ្វីខ្លះសម្រាប់ការទិញ និងការលក់ត្រលប់មកវិញ?

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរទិញកង់ប្រភេទណា?

មុនពេលអ្នកទិញ សូមពិចារណាលើកត្តាមួយចំនួនដូចជា ប្រភេទកង់ដែលសមនឹងជិះ និងប្រភេទកង់ដែលរឹងមាំ ហើយជិះលឿនរហ័ស។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។