24.8 C
Cambodia
Monday, March 20, 2023

អត្ថប្រយោជន៍ ៦ យ៉ាងនៃការជិះកង់រាល់ថ្ងៃ

- Advertisement -

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ការជិះកង់មានអត្តប្រយោជន៍ច្រើនដែលអ្នកមិននឹកស្មានដល់។ អត្តបទខាងក្រោមនេះនឹងបង្ហាញអ្នកអំពីអត្តប្រយោជន៍ផ្លាស់ប្តូរជីវិត ៦ យ៉ាងនៃការជិះកង់រៀងរាល់ថ្ងៃ មិនថាអ្នកមានពេលវេលា និងកម្លាំងអនុវត្តបានប៉ុន្មាននោះទេ។

អត្ថប្រយោជន៍ ៦ យ៉ាងនៃការជិះកង់រាល់ថ្ងៃមានដូចតទៅ៖

១. ការងារគួរឲ្យរីករាយ

លោក Nick Cavill អ្នកពិគ្រោះយោបល់ផ្នែកសុខភាពសាធារណៈ និងជាអតីតអ្នកជិះកង់ប្រចាំប្រទេសអង់គ្លេសបានមានប្រសាសន៍ថា ការជិះកង់អាចត្រូវបានបញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃដូចការហាត់ប្រាណដែរ ហើយការចំណាយពេលវេលាជិះកង់ទៅកន្លែងធ្វើការទៅវិញទៅមក យ៉ាងហោចណាស់ ៣០ នាទីជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ វាពិតជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពពិតប្រាកដ។ ម្យ៉ាងទៀត ស្ត្រីដែលធ្វើដំណើរដោយដើរ ឬក៏ជិះកង់យ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃក៏ត្រូវបានគេរកឃើញថាមានការថយចុះហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។

២. គំនិតមុតស្រួច និងគិតបានលឿនរហ័ស

នៅពេលដែលអ្នកមានទម្លាប់ទៅធ្វើការដោយការជិះកង់ វាហាក់បីដូចជាអ្នកបានរៀបចំខ្លួឲ្យបានប្រសើរ និងរួចរាល់សម្រាប់អ្វីដែលនឹងកើតឡើងជាបន្តបន្ទាប់ ដូចជាការជ្រើសរើសយកកង់ចេញពីឡានរបស់អ្នកយ៉ាងលឿនរហ័សនៅថ្ងៃចុងសប្តាហ៍ ឬជិះទៅកន្លែងហាត់ប្រាណដែលអ្នកធ្លាប់ទៅ។ ការហាត់ប្រាណប្រចាំថ្ងៃត្រូវបានគេរកឃើញថា ជួយបង្កើនថាមពល និងកាត់បន្ថយភាពអស់កម្លាំង។ ម្យ៉ាងទៀតសូម្បីតែការហាត់ប្រាណតែ ១ នាទី ៣០ នាទីអាចជួយបង្កើនការចង់ចាំ និងការគិតប្រកបដោយភាពច្នៃប្រឌិត។ លោក Corey Kunzer អ្នកព្យាបាលផ្នែកជំងឺរាង្គកាយ និងជាអ្នកគ្រប់គ្រងផ្នែកវេជ្ជសាស្ត្រនៃមន្ទីរវេជ្ជសាស្ត្រ Mayo Clinic មានប្រសាសន៍ថា ការជិះកង់គឺជាលំហាត់ប្រាណមួយដ៏ល្អបំផុតក្នុងការកាត់បន្ថយភាពតានតឹង ហើយជួយកាត់បន្តយការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។

៣. ទំនុកចិត្តកាន់តែច្រើន (ដែលអាចនាំឲ្យជីវិតផ្លូវភេទកាន់តែប្រសើរ)

បុរសដែលធ្វើលំហាត់ប្រាណរយៈពេល ៦ ឬ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ត្រូវបានគេរកឃើញថា តំរូវការផ្លូវភេទរបស់ពួកគេមានការកើនលើសពីមធ្យម។ ចំពោះស្ត្រីវិញក៏ត្រូវបានគេរកឃើញថា មានការកើនឡើងដែរ ប៉ុន្តែមិនមានការកើនឡើងខ្លាំងទេ។

៤. ការប្រើកម្លាំងតិច

ការជិះកង់ទៀងទាត់ជួយឲ្យអ្នកបន្ធូរអារម្មណ៍បន្តិច ដោយសារតែប្រភេទអាហារមួយណាដែលអ្នកញាំុនោះមានកាឡូរីច្រើន និងជួយរក្សាទម្ងន់បានល្អ ហើយការជិះកង់ជារៀងរាល់ថ្ងៃអាចជួយសម្រួលរបបអាហាររបស់ផងដែរ។ លោក Dylan Thomas សាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៅសកលវិទ្យាល័យ Bath បានមានប្រសាសន៍ថា ហេតុផលមួយក្នុងចំនោមហេតុផលដទៃទៀត ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃអាចមានប្រយោជន៍ខ្លាំងណាស់ ពីព្រោះវាធ្វើឲ្យសាច់ដុំដើរតួនាទីល្អ។ នៅពេលណាអ្នកប្រើសាច់ដុំរបស់អ្នកកន:ពេលដែលអ្នកកំពុងហាត់ប្រាណ នោះវានឹងបំបែកកាបូអ៊ីដ្រាត និងខ្លាញ់ចេញ ដូច្នេះអ្នកត្រូវដឹងថា សូម្បីតែការជិះកង់ទៅការិយាល័យធ្វើការរបស់អ្នកក៏អាចធ្វើឲ្យរាង្គកាយរបស់អ្នកល្អប្រសើរ និងអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ។

៥. គុណភាពនៃការគេងកាន់តែល្អប្រសើរ

ជាមួយនិងភាពតានតឹងនាពេលបច្ចុប្បន្នរបស់អ្នក រួមផ្សំជាមួយនិងភាពស្មុគស្មាញដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក៏ធ្វើឲ្យមានការប៉ះពាល់ដល់ការគេងរាល់ថ្ងៃនេះ។ បើតាមការសិក្សាពីសាកលវិទ្យាល័យ Georgia បានរកឃើញថា នេះដោយសារតែរំញោចទំនាក់ទំនងខាងក្រៅ និងខាងក្នុងរវាងកាយសម្បទា និងបេះដូងពាក់ពន័្ធដល់ការគេងរបស់អ្នក។ ការស្រាវជ្រាវបានរាប់បញ្ចូលជាង ៨០០០ មុខវិជ្ជា មានអាយុចាប់ពី ២០ ឆ្នាំដល់ ៨៥ ឆ្នាំ និងបានរកឃើញនូវការជាប់ទាក់ទងគ្នាយ៉ាងខ្លាំងរវាងការថយចុះនៃកាយសម្បទា និងការគេងមិនលក់ ប៉ុន្តែបើអ្នកជិះកង់រាល់ថ្ងៃ សរសៃឈាមបេះដូងបង្ហាញថា មានភាពរឹងមាំ និងដំណើរការបានល្អ ហើយធ្វើឲ្យដេកលក់ស្រួល។

៦. ធ្វើឲ្យជីវិតល្អប្រសើរ និងមានអាយុកាលកាន់តែយូរអង្វែង

ការជិះកង់រាល់ថ្ងៃមិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អ និងរីករាយជាងមុនទេ ការសិក្សាដ៏ធំមួយនៅក្នុងប្រទេសន័រវេសបានតាមដានបុរសវ័យចំណាស់មួយក្រុមក្នុងនោះមានអាយុ ៧០ និង ៨០ ឆ្នាំបានរកឃើញថា ការធ្វើលំហាត់ប្រាណត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃធ្វើឲ្យបុរសទាំងនោះមានអាយុលើសពី ៥ ឆ្នាំបើប្រៀបធៀបទៅនឹងបុរសដែលមិនបានធ្វើលំហាត់ប្រាណ។ ការសិក្សាមួយទៀតបានបង្ហាញថា នៅកោះតៃវ៉ាន់ពួកគេបានធ្វើការសាកសួរមនុស្សពេញវ័យជាង ៤០ មុឺននាក់។ សំណួរសួរថា តើពួកគេហាត់ប្រាណប៉ុន្មានដងក្នុងមួយថ្ងៃ? ពួកគេបានតាមដានចម្លើយទាំងនោះក្នុងរយៈពេល ៨ ឆ្នាំ បានរកឃើញថា ការធ្វើលំហាត់ប្រាណត្រឹមតែ ១៥ នាទីក្នុងមួយថ្ងៃមានការកើនឡើងអាយុរយៈពេល ៣ ឆ្នាំបន្តែមទៀត។

- Advertisement -

អត្ថបទថ្មី

អត្ថប្រយោជន៍នៃការជិះកង់ និងការរត់

លំហាត់ប្រាណនៃការរត់ និងការជិះកង់គឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដោយគ្រាន់តែមានវិធីសាស្រ្តខុសៗគ្នា។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។