24.6 C
Cambodia
Monday, March 20, 2023

សម្ភារប្រើប្រាស់សំខាន់ៗសម្រាប់អ្នកជិះកង់

- Advertisement -

នៅពេលអ្នកទិញកង់ថ្មីដំបូង អ្នកពិតជាខ្វះខាតសម្ភារប្រើប្រាស់ជាច្រើន ហើយការជិះកង់ដែលមិនមានសម្ភារទាំងនោះនឹងធ្វើឲ្យអ្នកមានការព្រួយបារម្ភ ជាពិសេសការធ្វើដំណើរតាមដងផ្លូវពេលយប់ដោយមិនមានភ្លើងពិល ឬ អំពូលខាងក្រោយសម្រាប់សុវត្តិភាពខ្លួនអ្នកផ្ទាល់ និងសុវត្តិភាពអ្នកដទៃផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នូវមានសម្ភារច្រើនទៀតដែលអ្នកមិនអាចខ្វះបាននៅពេលអ្នកជិះកង់ផ្លូវឆ្ងាយ ហើយសម្ភារទាំងនោះមានដូចជា ដបទឹក កាបូបស្ពាយ និងកូនសោសម្រាប់កង់ ជាដើម។ល។

យើងខ្ញុំបានចងក្រងបញ្ជីសម្ភារកង់ទាំង ៥ ដែលអ្នកជិះកង់គួរមាន ហើយសម្ភារទាំងនោះមានដូចការណែនាំខាងក្រោមនេះ៖

១. មួកសុវត្ថិភាពដែលមានរាងសមល្មម

ស្ទើរតែមិននិយាយថាអ្នកត្រូវការមួកសុវត្តិភាពសម្រាប់សុវត្ថិភាពរបស់អ្នក និងអ្នកដទៃ។ នេះមិនត្រឹមតែជាការអនុវត្តល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្បាប់នៅក្នុងប្រទេសនីមួយៗផងដែរ ហើយវាជាអ្វីដែលអ្នកជិះកង់ភាគច្រើនគោរព និងអនុវត្ត (ឧទាហរណ៍៖ រដ្ឋឃ្វីនឡែន)។ ជាញឹកញាប់អ្នកប្រហែលជាឃើញអ្នកជិះកង់មួយចំនួនធំពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវ ហើយនេះជាហេតុបណ្តាលឲ្យមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ចំពោះសុវត្ថិភាពរបស់ពួកគេ។ ប្រសិនបើអ្នកពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អ្នកក៏ទទួលបានការការពារពេញលេញពីវាផងដែរ។

២. អំពូលភ្លើង ឬភ្លើងពិល

អំពូលភ្លើង និងភ្លើងពិល គឺជាឧបករណ៍ដ៏សំខាន់គ្រប់កង់ទាំងអស់។ នៅពេលអ្នកកំពុងជិះកង់នៅពេលយប់ ពន្លឺភ្លើងផ្តល់ឲ្យអ្នកមើលឃើញនូវអ្វីៗដែលអាចនឹងកើតមាននៅខាងមុខអ្នក ហើយជួយចៀសវាងការប៉ះទង្គិចជាមួយយានយន្ត និងអ្នកដើរថ្មើរជើង។ ដូចគ្នានឹងមួកសុវត្ថិភាពដែរ អំពូលភ្លើងចាំបាច់ត្រូវតែមាននៅក្នុងរដ្ឋឃ្វីនឡែនដែលប្រជាពលរដ្ឋត្រូវតែអនុវត្ត ប្រសិនបើពួកគេកំពុងជិះកង់នៅទីងងឹត ជាពិសេសពេលយប់។

៣. ស្នប់បូមកង់

មិនមានអ្វីអាក្រក់ទេ ប្រសិនបើអ្នកត្រៀមលក្ខណៈទុកជាមុនសម្រាប់ការជិះកង់ ហើយគ្រាន់តែដឹងថាអ្នកមានសំបកកង់ល្អ ប៉ុន្តែបញ្ហានេះច្រើនតែកើតមាននៅពេលដែលកង់របស់អ្នកទុកចោល មិនបានប្រើប្រាស់ក្នុងរយៈពេលយូរ ហើយវាមិនមានន័យថាអ្នកត្រូវការកង់ថ្មីនោះទេ។ អ្នកគ្រាន់តែមានស្នប់បូមកង់ខ្លួនឯង ហើយអ្នកអាចបូមខ្យល់ឡើងវិញបាន ដោយពេលខ្លះមិនចាំបាច់ទៅកន្លែងជួសជុលដើម្បីសប់កង់នោះដែរ។ ម្យ៉ាងវិញទៀត ពេលអ្នកធ្វើដំណើរទៅឆ្ងាយ អ្នកអាចយកស្នប់កង់ដែលអ្នកមាននោះដាក់ជាប់តាមខ្លួនជាការប្រសើរបំផុត ដើម្បីការពារប្រសិនបើមានហានិភ័យអាចកើតឡើង។

៤. ដបទឹកសម្រាប់ផឹក

មិនថាអ្នកជិះកង់ពេលណាក៏ដោយ នៅពេលអ្នកជិះកាន់តែយូរ កាន់តែនឿយហត់ ហើយរាង្គកាយរបស់អ្នកនឹងត្រូវការជាតិទឹកកាន់តែច្រើន ដូច្នេះប្រសិនបើអ្នកមានដបទឹកតាមខ្លួន វាមានភាពងាយស្រួលសម្រាប់ខ្លួនអ្នក មិនថាអ្នកធ្វើដំណើរទៅទីកន្លែងឆ្ងាយក៏ដោយ។ ម្យ៉ាងទៀត នៅពេលអ្នកមានដបទឹកផ្ទាល់ខ្លួនបែបនេះ វាពិតជារួមចំណែកកាត់បន្ថយការចំណាយថវិកាមួយចំនួនផងដែរ។

៥. ការបូបដាក់សម្ភារលើកង់របស់អ្នក

អ្នកអាចមានការបូបតូចល្មម មិនចាំបាច់ធំពេក ឲ្យតែមានជម្រើសច្រើនដែលអាចផ្ទុកកូនសោ ឬ របស់របរសំខាន់ៗរបស់អ្នកដោយសុវត្ថិភាពអំឡុងពេលអ្នកកំពុងធ្វើដំណើរទៅទីកន្លែងជិត ឬក៏ឆ្ងាយក្តី។ ឧទាហរណ៍៖ កាបូបតូចរាងត្រីកោណដែលភ្ជាប់នឹងផ្នែកខាងក្រោមនៃកែបកង់របស់អ្នក ហើយកាបូបប្រភេទនេះគឺតូច ងាយស្រួល និងផ្តល់ការការពាររបស់របរមានតម្លៃសម្រាប់អ្នកខណៈពេលដែលអ្នកកំពុងជិះកង់។

- Advertisement -

អត្ថបទថ្មី

អត្ថប្រយោជន៍នៃការជិះកង់ និងការរត់

លំហាត់ប្រាណនៃការរត់ និងការជិះកង់គឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដោយគ្រាន់តែមានវិធីសាស្រ្តខុសៗគ្នា។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។