26.3 C
Cambodia
Monday, June 14, 2021

គ្រឿងបន្លាស់កង់សំខាន់ៗដែលអ្នកគួរយល់ដឹង

- Advertisement -

ការស្គាល់ផ្នែកខ្លះនៃកង់មិនមែនជាគំនិតអាក្រក់ទេ ហើយថែមទាំងអាចជួយអ្នកឲ្យយល់អំពីផ្នែកផ្សេងៗទៀតផងដែរ។ កង់គឺជាទោចក្រយានគួរឲ្យចាប់អារម្មណ៍ដែលមនុស្សជាច្រើនស្គាល់ ប៉ុន្តែមានមនុស្សភាគតិចដែលមិនសូវចាប់អារម្មណ៍ផ្នែកផ្សេងៗនៃវា។ ឧទាហរណ៍៖ នៅពេលអ្នកដើរចូលទៅក្នុងហាងលក់កង់ដើម្បីទិញកង់ ឬសម្ភារកង់ ហើយអ្នកក៏សាកសួរបុគ្គលិកអំពីកង់ដែលអ្នកចង់បាន បន្ទាប់មក ពួកគេនិយាយប្រាប់អ្នកដោយប្រើពាក្យបច្ចេកទេសជាច្រើនអំពីកង់ ប៉ុន្តែចំពោះអ្នកវិញហាក់បីដូចជាស្ទាក់ស្ទើរ មិនដឹងថាបុគ្គលិកទាំងនោះកំពុងនិយាយអ្វីខ្លះទាក់ទងនឹងផ្នែកខ្លះនៃកង់នោះទេ។

ចំនុចសំខាន់ខ្លះៗនៅខាងក្រោមនេះគឺជាមគ្គុទេសសម្រាប់អ្នកដើម្បីសម្គាល់ផ្នែកនីមួយៗនៃកង់៖

គ្រឿងបន្លាស់កង់សំខាន់ៗ

ឈ្នាន់៖ គឺជាផ្នែកដែលអ្នកជិះកង់តែងតែដាក់ជើងលើ ហើយឈ្នាន់ត្រូវបានភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់ដែលជាធាតុផ្សំដល់អ្នកជិះកង់ដើម្បីបង្វិលខ្សែច្រវ៉ាក់ទៅមុខ ឬ ថយក្រោយ។

ឌីរៀលឡឺខាងមុខ និងឌីរៀលឡឺខាងក្រោយ៖ គឺជាឧបករណ៍សម្រួលដល់អ្នកជិះកង់នៅពេលអ្នកបន្ថយល្បឿន ឬ ដំឡើងល្បឿនដោយសម្របខ្លួនទៅនឹងស្ថានភាពផ្លូវ។

ខ្សែច្រវ៉ាក់៖ គឺជាសំណំុនៃតំណភ្ជាប់ដែកដែលធ្វើឲ្យមានការរអាក់រអួលជាមួយកង់លើខ្សែច្រវ៉ាក់ និងម៉ាញ៉ុងដើម្បីបញ្ចូនចលនាឈ្នាន់ទៅកង់ខាងក្រោយ។

ហ្វ្រំាងខាងមុខ និងហ្រ្វាំងខាងក្រោយ៖ គឺជាឧបករណ៍សម្រួលល្បឿនពេលអ្នកកំពុងជិះដើម្បីបញ្ឈប់រាល់សកម្មភាពដូចជា៖ ជួយបន្ថយលឿន ឬ ឈប់ឲ្យនឹងមួយកន្លែងតាមចិញ្ចើមផ្លូវ។

កែប៖ វាមានរាងត្រីកោណតូចភ្ជាប់នឹងដងតួកង់ វាមានគុណប្រយោជន៍សំខាន់ណាស់សម្រាប់អ្នក ដើម្បីងាយស្រួលអង្គុយ។

តួកង់សម្រាប់អង្គុយ៖ គឺជាផ្នែកមួយនៃតួកង់ដែលផ្អៀងបន្តិចទៅខាងក្រោយផ្ជាប់ជាមួយកែប ហើយជាទីកន្លែងសម្រាប់អ្នកជិះកង់ក្នុងការផ្តល់ថាមពលកម្លាំងរុញច្រានឈ្នាន់ទៅមុខ។

ប្រដាប់ដាក់លេខ ឬថយលេខ៖ គឺជាឧបករណ៍សម្រាប់ផ្លាស់ប្តូរលេខតាមរយះខ្សែមួយដែលដំណើរការជាមួយ ឌីរៀលឡឺ។

- Advertisement -

អត្ថបទថ្មី

សម្ភារប្រើប្រាស់សំខាន់ៗសម្រាប់អ្នកជិះកង់

អ្នកចូលចិត្តជិះកង់ ហើយក៏មិនប្រាកដថា អ្នកមិនត្រូវការសម្ភារកង់ដែរ។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។