25.3 C
Cambodia
Friday, December 4, 2020

តើការជិះកង់មានគុណប្រយោជន៍អ្វីខ្លះដល់សុខភាព?

- Advertisement -

ការជិះកង់ផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សុខភាព ផ្លូវកាយ និងផ្លូវចិត្តដែលអ្នកនឹកស្មានមិនដល់។ អ្វីដែលគួរអោយកត់សម្គាល់ផងដែរនោះ ការជិះកង់ជាមួយមិត្តភក្តិ ឬ អ្នកដទៃផ្សេងទៀត គឺជាឱកាសដ៏ល្អមួយក្នុងការកសាងទំនាក់ទំនង និងមិត្តភាពថ្មីៗ។

គុណប្រយោជន៍នៃការជិះកង់ចំពោះសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តដូចមានអធិប្បាយខាងក្រោមនេះ៖

កន្លងមក គេតែងសង្កេតឃើញថា បុគ្គលណាដែលជិះកង់ជាប្រចាំ មានរូបរាង្គកាយក្មេងជាងអាយុពិតយ៉ាងហោចណាស់ដល់ទៅមួយឆ្នាំឯណោះ។ ចំពោះអ្នកជិះកង់ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ហើយជាអ្នកដែលទើបនឹងចាប់ផ្តើមជិះកង់ដំបូង អ្នកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អ្នកជំនាញបេះដូង ឬក៏ចាប់ផ្តើមជិះសន្សឹមៗ បន្តិចម្តងៗ ក្នុងរយះពេលមួយខែ ឬ ពីរខែដំបូងសិន។ ដើម្បីឲ្យតួនាទីរបស់បេះដូង និងសាច់ដុំបានបន្សាំទៅនឹងការជិះកង់ នោះការព្យាយាមបញ្ចេញថាមពលក្នុងការជិះកង់រយះពេលវែង អាចជួយកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យទាំងឡាយណាដែលបង្កឲ្យមានបញ្ហាទាក់ទងនឹងសរសៃឈាម​បេះដូង ជំងឺធាត់ជ្រុល ជាតិខ្លាញ់ក្នុងសរសៃឈាម (កូលេស្តេរ៉ុលខ្ពស់) ជម្ងឺលើសឈាម និងជម្ងឺស្រ្តេសជាដើម​។ល។ ជាមួយគ្នាផងដែរ ការជិះកង់ធ្វើឲ្យរាង្គកាយរបស់អ្នកបានប្រសើរឡើង និងជួយពន្យារនូវការចាស់ទ្រុឌទ្រោមរបស់រូបរាង្គកាយ ហើយចំពោះអ្នកធាត់លើសទម្ងន់វិញ អាចសម្រកខ្លាញ់បានដោយគ្មានផលប៉ះពាល់ និងប៉ះទង្គិចដល់សេរីរាង្គណាមួយឡើយ ម្យ៉ាងវិញទៀត គេទទួលស្គាល់ថាការជិះកង់មានភាពប្រសើរជាងការប្រឹងធ្វើលំហាត់ប្រាណតាមរយៈការរត់ផងដែរ។ ការជិះកង់ធ្វើឲ្យអត្រានៃកូលេស្តេរ៉ុល និងសម្ពាធឈាមរបស់អ្នកមានលំនឹងល្អ។ ប្រសិនបើអ្នកចំណាយពេលក្នុងការជិះកង់ឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃដោយពុំចាំបាច់ជិះក្នុងល្បឿនលឿនខ្លាំងដូចអ្នកប្រណាំងកង់អាជីព គឺគ្រាន់តែជិះបណ្តើរ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ នោះវាជួយដល់ការពង្រឹងកោសិកាឆ្អឹង ជួយសម្រួលចរន្តឈាមឲ្យមានដំណើរការល្អ បង្កើនថាមពលកម្លាំងសាច់ដុំ រក្សាតុល្យភាពនៅក្នុងខ្លួន សម្រួលដល់ការគេង ធ្វើឲ្យរាង្គកាយធន់នឹងភាពនឿយហត់ និងមិនតែប៉ុណ្ណោះ ការជិះកង់បានជួយពង្រឹងដល់ប្រព័ន្ធសុំាដើម្បីការពារខ្លួន និងបញ្ចៀសពីជម្ងឺផ្សេងៗថែមទៀតផង។ យោងតាមការសិក្សារបស់ក្រសួងនៃប្រទេសបារាំង ក្នុងរបាយការណ៍កាលពីឆ្នាំ ២០១៣ បានបញ្ជាក់ថា ការជិះកង់ជួយបង្ការពីការកើតឡើងនូវជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន ២៤ % ទឹកនោមផ្អែមបាន ២២ %  ជំងឺមហារីកដោះបានជិត ១៥ % និងជួយកាត់បន្ថយពីការកើតមានជំងឺមហារីកពោះវៀនធំបានដល់ទៅ ៤០ % ផងដែរ

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។