25.3 C
Cambodia
Friday, December 4, 2020

គុណប្រយោជន៍នៃការជិះកង់ក្នុងក្រុង និងទីជនបទ

- Advertisement -

អ្នកវិទ្យាសាស្រ្តបច្ចប្បុន្នបានឲ្យដឹងថា ការជិះកង់ គឺជាកីឡាសុខភាព ពីព្រោះមនុស្សគ្រប់រូបមិនថារស់នៅស្រុកស្រែចំការ ទីក្រុង ឬក៏ក្មេង ចាស់ ប្រុស ស្រី ស្គម និងធាត់ទេ សុទ្ធតែអាចជិះកង់បានដែរ។ អត្តបទខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យយល់ដឹងកាន់តែជាក់ច្បាស់បន្តែមទៀតអំពីគុណប្រយោជន៍នៃការជិះកង់ក្នុងក្រុង និងទីជនបទ។

អត្តបទដែលទាក់ទងនឹងគុណប្រយោជន៍នៃការជិះកង់ក្នុងក្រុង និងទីជនបទមានដូចខាងក្រោម៖

ការជិះកង់មិនដូចកីឡារត់ដែលមនុស្សធាត់ខ្លាំងមិនអាចអនុវត្តបានឡើយ ពីព្រោះវាអាចបង្កបញ្ហាដល់កជើង ជង្គង់ ឬ ឆ្អឹងខ្នង់របស់អ្នក។ មនុស្សចាស់ជរាពិបាកដើរមែន ប៉ុន្តែពួកគាត់អាចជិះកង់បានយ៉ាងស្រួល ដើម្បីសម្រួលសន្លាក់ ត្រគាក និងចលនា ដោយគ្មានការរំខាន និងការឈឺចាប់។ ការជិះកង់គឺជាការបង្រៀនបេះដូងឲ្យចេះសម្រប ចង្វាក់ស៊ូខ្លាំងនៅពេលអ្នកប្រឹងជិះ រហូតដល់ពេលអ្នកឈប់សម្រាក ហើយការចេះជិះសម្របនឹងជួយអ្នកឲ្យចេះកម្ចាត់ស្រេ្តសបាន លើកលែងតែការជិះកង់ដែលអ្នកយកមកធ្វើជាកីឡាអាជីព។ គ្រាន់តែជិះកង់បែបកំសាន្ត ជិះកង់ទៅធ្វើការ ឬក៏ជិះកង់ចេញពីផ្ទះទៅកន្លែងណាមួយ មានន័យថា វាល្អប្រសើរណាស់ហើយចំពោះសុខភាពអ្នក។

ម្យ៉ាងទៀត ការជិះកង់ក្នុងក្រុងមានផលប៉ះខ្លះដល់សុខភាព ពីព្រោះពេលអ្នកកំពុងជិះ ពេលនោះអ្នកកំពុងដកដង្ហើមស្រូបយកខ្យល់អុកសុីសែនពីក្រោយឡានដោយមិនមានខ្យល់បរិសុទ្ធ។ ផលប៉ះពាល់នេះគឺគួបផ្សំនឹងបរិយាកាសតាមដង់ផ្លូវផងដែរ ប៉ុន្តែការជិះកង់ក្នុងក្រុងប្រសើរជាងការជិះឡាន ដោយការជិះឡានស្រូបយកថាមពលពុលច្រើនជាងរហូតដល់ ៥ %។ ចំណែកឯការជិះកង់តាមផ្លូវដែលអត់មានឡានច្រើន ជាពិសេសការជិះកង់នៅតាមតំបន់ធម្មជាតិ និងទីជនបទ ធ្វើឲ្យអ្នកស្រូបយកខ្យល់អុកសុីសែន បានយ៉ាងល្អ និងប្រសើរបំផុតចំពោះសុខភាពអ្នក ដូច្នេះអ្នកគួរតែជិះកង់ឲ្យបានច្រើនដើម្បីសុខភាពរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ គឺដើម្បីកាត់បន្តយគ្រោះថ្នាក់ចរាចរណ៍ ជាដើម។ និយាយរួមទៅការជិះកង់ក៏ដូចជាកីឡាដទៃទៀតដែរ។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរផឹកទឹកប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

ជារៀងរាល់ថ្ងៃអ្នកកំពុងបាត់បង់ជាតិទឹកពីរាង្គកាយរបស់អ្នកជានិច្ចតាមរយៈទឹកនោម និងញើស ហើយដើម្បីបងា្ករការខ្វះជាតិទឹក អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។