23.8 C
Cambodia
Wednesday, July 28, 2021

ចំនួនអ្នកជិះកង់នៅក្នុងខេត្តសៀមរាបមានសន្ទុះកើនឡើងអំឡុងជំងឺ Covid-19

- Advertisement -

អ្នកជិះកង់ហាត់ប្រាណ និងអ្នកជិះកង់លំហែរកម្សាន្តនៅតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តសៀមរាប គឺមានការកើនឡើង។ បើតាមការស្តង់មតិពីអ្នកមានអាជីវកម្មជួលកង់ លក់កង់ និងរៀបចំកញ្ចប់ ធួរ ជូនភ្ញៀវទេសចរជិះកង់នៅក្នុងខេត្តសៀមរាបបានឲ្យដឹងថា ចំពោះការជិះកង់ហាត់ប្រាណ ឬការជិះកង់លំហែរកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ភាគច្រើនជាភ្ញៀវបរទេស ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះការជិះកង់ហាត់ប្រាណ ឬការជិះកង់លំហែរកម្សាន្ត និងព្រឹត្តិការណ៍នៃការជិះកង់ ដើម្បីរៃអង្គាសមូលនិធិ ជួយដល់សកម្មភាពមនុស្សធម៌ ជួយមន្ទីរពេទ្យគន្ធបុប្ផាមន្ទីរពេទ្យកុមារអង្គរ គឺមានច្រើនលើសពីធម្មតា។

កន្លងទៅ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍ ការជិះកង់ថ្នាក់ជាតិ និងអន្តរជាតិ ដោយមានការចូលរួមច្រើន។ បើក្រឡេកមើល ពេលបច្ចុប្បន្ននេះ ពិសេសក្នុងអំឡុងពេលជំងឺកូវីដ–១៩ នៅតាមបណ្ដាលរមណីយដ្ឋានអង្គរ ក៏ដូចជានៅតាមតំបន់មួយចំនួន គឺមានចំនួនអ្នកជិះកង់យ៉ាងច្រើនទ្វេរដង គួរឲ្យកត់សម្គាល់មានទាំងក្មេង ទាំងចាស់ បាននាំគ្នាជិះកង់លំហែរកម្សាន្ត និងហាត់ប្រាណយ៉ាងសកម្ម។ ការជិះកង់មានអត្ថប្រយោជន៍ច្រើនចំពោះទាំងកាយសម្បទា ល្អទាំងភ្នែក ល្អទាំងអារម្មណ៍ និយាយរួមការជិះកង់ ធ្វើឲ្យកាយសម្បទា រាង្គកាយយើងទាំងអស់បានល្អប្រសើរ ហើយការជិះកង់បង្កើននូវទំនាក់ទំនងជាមិត្តភាពបានច្រើន និងល្អប្រសើរបន្ថែមទៀត។

- Advertisement -

អត្ថបទថ្មី

តើអ្នកគួរទិញកង់ប្រភេទណា?

មុនពេលអ្នកទិញ សូមពិចារណាលើកត្តាមួយចំនួនដូចជា ប្រភេទកង់ដែលសមនឹងជិះ និងប្រភេទកង់ដែលរឹងមាំ ហើយជិះលឿនរហ័ស។
- Advertisement -

អត្ថបទទាក់ទង

ការណែនាំអំពីរបៀបសម្អាតកង់

ការជិះកង់នៅលើផ្លូវលំ ឬ ផ្លូវដែលមានភក់ អ្នកប្រកត់ជាត្រូវការលាងសម្អាតកង់ជាមិនខាន ប៉ុន្តែសូមកំុព្រួយបារម្ភអី វិធីសាស្រ្តទាំងនេះអាចជួយអ្នកបាន។

៥ សំនួរទាក់ទងនិងការលាងសម្អាតកង់

ការថែរក្សាកង់ជាប្រចាំគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការរក្សាកង់របស់អ្នកឲ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត គ្រាន់តែអ្នកដឹងពីរបៀបលាងសម្អាតកង់ដោយត្រឹមត្រូវ។

គន្លឹះថែរក្សាកង់សម្រាប់អ្នកចាប់ផ្តើមជិះកង់ដំបូង

គ្មាននរណាម្នាក់កើតមកមានជំនាញមេកានិចកង់ទូលំទូលាយនោះទេ ប៉ុន្តែនោះគឺជាអ្វីដែលអ្នកត្រូវតែរៀនធ្វើការថែទាំកង់យ៉ាងងាយស្រួលដោយខ្លួនឯង។

គន្លឹះ ៥ យ៉ាងនៃការថែទាំកង់

កង់របស់អ្នកត្រូវការការថែទាំ ការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវសុវត្តិភាព ហើយដំណើរការនៃការជិះបានដោយរលូន។